អ៊ីរ៉ង់ព្រមានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ បើអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

2026/07/16 11:32:43 pm        88

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បាន​ឱ្យដឹង​ថា ទីក្រុង​តេអេរ៉ង់​ បានព្រមាននៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស​​អ៊ីរ៉ង់។

លោក Ebrahim Zolfaghari អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថា៖ «បើបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យើងនឹងបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​នៅក្នុងតំបន់»។

លោក Zolfaghari ក៏បានព្រមានផងដែរថា ទីក្រុងតេអេរ៉ង់ «មិនថាក្នុងកាលៈទេសៈណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសបរទេស និងក្រៅតំបន់ជ្រៀតជ្រែក ក្នុងច្រកសមុទ្រ Hormuz ឡើយ»។ លោកបានបន្ថែមថា «នេះគឺជាខ្សែបន្ទាត់ក្រហមដែលមិនអាចកាត់​ផ្ដាច់​បានរបស់អ៊ីរ៉ង់​»។

លោកបានបន្តថា ការឆ្លើយតប​របស់អ៊ីរ៉ង់នឹងមិនមែនជាការវាយប្រហារក្នុងកម្រិតស្មើគ្នានោះទេ ប៉ុន្តែជារលកវាយប្រហារដែល «ខ្លាំងជាង និងមានប្រៀបជាង» ដោយលោកបានបន្ថែមថា រាល់សកម្មភាពសងសឹកណាមួយ នឹងមានភាព «ធ្ងន់ធ្ងរជាង ទូលំទូលាយជាង និងបំផ្លិចបំផ្លាញជាងពេលណាៗទាំងអស់»។

ការកត់សម្គាល់បែប​នេះបានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញ​បញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នា​ទៅវិញ​ទៅមក ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្របសម្រួលដោយប៉ាគីស្ថាន ជាអ្វី​​ដែលមានគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ច​ព្រមព្រៀង​សន្តិភាពយូរអង្វែងក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm