សហរដ្ឋអាមេរិកដាក់អត្រា​ពន្ធ ២៥ភាគរយ​ លើការនាំចូលរបស់ប្រេស៊ីល

2026/07/17 12:37:49 am        46

កាលពី​ថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) សហរដ្ឋអាមេរិកបានដាក់អត្រា​ពន្ធ ២៥ភាគរយ លើការនាំចូលមួយចំនួនពីប្រទេសប្រេស៊ីល បន្ទាប់ពីមាន​ការស៊ើបអង្កេតមួយដែលបានរកឃើញថា ប្រទេសតំបន់​អាមេរិកខាងត្បូងមួយ​នេះ បានជាប់ពាក់ព័ន្ធ​ក្នុង​​ការអនុវត្តពាណិជ្ជកម្ម «មិនយុត្តិធម៌» ដែលទាក់ទងនឹងពាណិជ្ជកម្មឌីជីថល ការទូទាត់តាមប្រព័ន្ធ​អេឡិចត្រូនិក និងវិស័យផ្សេងៗទៀត។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការ​នេះត្រូវបានធ្វើឡើងបន្ទាប់ពីមាន​ការស៊ើបអង្កេតរយៈពេល ១ឆ្នាំ ក្រោមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៨៧៤ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកស៊ើបអង្កេត និងឆ្លើយតបទៅនឹងការអនុវត្តរបស់រដ្ឋាភិបាលបរទេសដែលត្រូវបានចាត់ទុកថា «មិនសមហេតុផល អយុត្តិធម៌ ឬរើសអើង» និងដែលជាបន្ទុកដល់ពាណិជ្ជកម្មអាមេរិក​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើក​ឡើង​ថា៖ «ការចរចាគ្នាយ៉ាងទូលំទូលាយជាមួយប្រទេសប្រេស៊ីល ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មិនទាន់អាចដោះស្រាយបញ្ហាទាំងនេះបាននៅឡើយទេ ប៉ុន្តែយើងនៅតែបន្តបើកចំហក្នុងការចរចាជាមួយប្រេស៊ីល ដើម្បីនាំមកនូវការផ្លាស់ប្តូរដែលត្រូវការជាចាំបាច់ និងអូសបន្លាយពេលជាយូរមកហើយ ចំពោះបញ្ហានានាដែលត្រូវបានរកឃើញនៅក្នុងការស៊ើបអង្កេតនេះ»។

នៅក្នុងសន្និសីទសារព័ត៌មានក្រៅផ្លូវការមួយ​ មន្ត្រីជាន់ខ្ពស់មួយ​រូប​របស់រដ្ឋបាលអាមេរិក បានប្រាប់ក្រុមអ្នកសារ​ព័ត៌មានថា ការស៊ើបអង្កេតបានរកឃើញថា ក្នុង​ចំណោម​សកម្ម​ភាពនានា​ មាន​ចំណាត់​ការ​មួយ​ដែល​តុលាការប្រេស៊ីលបានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយ​ការ​ធ្វើ​បែបនេះ​ត្រូវបាន​ចាត់​តុក​ថា « ស្មើនឹងការ​ដាក់​របាំងពាណិជ្ជកម្មអយុត្តិធម៌»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm