
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា ដែលបណ្តាលឲ្យចន្លោះថ្ងៃទី៤-១០ ខែឧសភា ឆ្នាំ២០២២ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ លាយឡំបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។