អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា សមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែល បានព្យាយាមជះឥទ្ធិពលដល់មតិសាធារណៈអាមេរិក ដោយមានបំណងប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយការលើកឡើងនេះមាននៅក្នុងកម្មវិធីសម្ភាសន៍ជាផតខាសជាមួយពិធីករ លោក Joe Rogan ដែលត្រូវបានបង្ហោះកាលពីថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦)។
មតិយោបល់ទាំងនេះ បាននិយាយឡើងវិញនូវការរិះគន់ពីមុន ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលដោយលោក Vance ដែលមនុស្សជាច្រើនមើលឃើញថា អាចជាបេក្ខជនប្រធានាធិបតីនាពេលអនាគត ដែលជាការបង្ហាញពីភាពរកាំរកូសជាសាធារណៈកាន់តែធំឡើង រវាងប្រទេសទាំង២។

លោក Vance បានការពារកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអ្នករិះគន់នៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរិះគន់យ៉ាងចាស់ដៃថា បានបរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងមិនបានផ្តល់ផ្លូវច្បាស់លាស់ ក្នុងការរុះរើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ ខណៈពេលដែលកំពុងរឹតបន្តឹងអ៊ីស្រាអែល ក្នុងការធ្វើសង្គ្រាម ជាមួយពួកសកម្មប្រយុទ្ធហេសបូឡា នៅលីបង់។
លោក Vance បាននិយាយថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ដោយគ្មានសង្ស័យឡើយថា មានមនុស្សនៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ដែលកំពុងព្យាយាមធ្វើការផ្លាស់ប្តូរយើងឱ្យចាកចេញពីគោលនយោបាយនោះ ពីព្រោះពួកគេចង់បន្តយុទ្ធនាការយោធា»។
អនុប្រធានាធិបតីរូបនេះបានបន្ថែមថា បើទោះបីជាលោកមាន «ទំនាក់ទំនងល្អ» ជាមួយសមាជិកមួយចំនួននៃរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ ក៏ «មានមនុស្សមួយចំនួននៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ដែលត្រូវបានដឹងយ៉ាងច្បាស់ដោយគ្មានសង្ស័យឡើយថា កំពុងជះឥទ្ធិពល និងព្យាយាមផ្លាស់ប្តូរមតិសាធារណៈរបស់អាមេរិក ដើម្បីបន្តធ្វើឱ្យសង្គ្រាមនេះអូសបន្លាយពេលដោយគ្មានទីបញ្ចប់»។
លោក Vance បានសង្កត់ធ្ងន់ថា៖ «ប្រទេសជាច្រើន សម្ព័ន្ធមិត្ត និងសត្រូវ ព្យាយាមជះឥទ្ធិពលដល់គោលនយោបាយអាមេរិក។ វាមិនរំខានរំខានខ្ញុំឡើយ ដែលអ៊ីស្រាអែលព្យាយាមធ្វើរឿងនេះ ហើយនិយាយតាមត្រង់ទៅ សូម្បីតែរុស្ស៊ី ឬប្រទេសដទៃទៀតធ្វើវា ក៏វាមិនបានធ្វើឱ្យមាននូវការខ្ញុំរំខាននោះដែរ»៕
