លោក Netanyahu លុបគម្រោង​ទស្សនកិច្ច នៅ​ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ

2026/07/17 01:17:09 am        64

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ នា​សប្តាហ៍ក្រោយ។​ នេះបើយោងតាមឱ្យ​ដឹង​ពី​ការិយាល័យរបស់លោក នៅ​ថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦​) នេះ​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនេះ​បានបញ្ជាក់​ថា ពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក​ Lindsey Graham «ហាក់ដូចជាត្រូវបានពន្យារពេលរហូតដល់ចុងខែ»។ សេចក្ដី​ថ្លែងការណ៍បានបន្ថែមថា «ដោយហេតុនេះ នាយករដ្ឋមន្ត្រីនឹងមិនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក​ នា​សប្តាហ៍ក្រោយនោះ​ទេ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃពុធថា លោក Netanyahu ត្រូវបានគេរំពឹងថា នឹងចាកចេញទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ដើម្បី​ជួបពិភាក្ស​ជាមួយប្រធានាធិបតីអាមេរិក លោក​ Donald Trump នៅថ្ងៃចន្ទ ហើយ​ចូលរួមពិធីបុណ្យសពរបស់លោក Graham នៅថ្ងៃអង្គារ​។

តែ​នៅ​យប់​ថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា គ្មានកិច្ចប្រជុំ រវាងលោក Trump និងលោក Netanyahu ស្ថិតនៅក្នុងកាលវិភាគរបស់ប្រធានាធិបតី សម្រាប់សប្តាហ៍ក្រោយនោះទេ។

យ៉ាង​ណាក្ដី ការលុបចោលការ​ធ្វើ​ដំណើរ​នេះកើតឡើង ទោះបីជាមានទំនាក់ទំនងជិតស្និទ្ធ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលថ្មីៗនេះមានភាពតានតឹងដោយសារការ​ខ្វែង​គំនិត​គ្នា លើគោលនយោបាយក្នុង​តំបន់​។​ លោក Trump បានអំពាវនាវឱ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសលីបង់ និងស៊ីរី ខណៈដែលលោក Netanyahu បានប្រឆាំងនឹងចំណាត់​ការ​បែបនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm