ប៉ាគីស្ថានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងលើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យបញ្ឈប់អំពើហិង្សា និងបន្តការចរចា ក្រោមអនុស្សរណៈនៃការយោគយល់(MoU)ដែលខ្លួនបានជួយសម្របសម្រួលកាលពីខែមុន។
លោក Tahir Andrabi អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖«ខណៈពេលដែលការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា កំពុងជួបបញ្ហាប្រឈម ប៉ាគីស្ថាននឹងបន្តលើកទឹកចិត្តគ្រប់ភាគីទាំងអស់ឲ្យបញ្ចប់អំពើហិង្សា និងបន្តការចរចាកម្រិតបច្ចេកទេសស្របតាមអនុស្សរណៈនៃការយោគយល់នេះ»។
លោកបានបន្ថែមថា៖«យើងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការធ្វើឲ្យស្ថានភាពនៅច្រកសមុទ្រហ័រមូសមានប្រក្រតីភាពឡើងវិញ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រនេះជាបន្តបន្ទាប់»។
សហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់នៅសប្តាហ៍នេះ ដោយទាញការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ខណៈពេលដែលពួកគេប្រយុទ្ធគ្នាដណ្តើមក ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រហ័រមូស៕

