សភាអ៊ុយក្រែនអនុម័តគាំទ្រលោក Serhii Koretskyi ជានាយករដ្ឋមន្ត្រីថ្មី

2026/07/17 01:56:51 am        61

នាថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ សភាអ៊ុយក្រែន បានអនុម័តយល់ព្រមលើការតែងតាំងលោក Serhii Koretskyi ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ជា​ការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញចុងក្រោយបំផុត។

នៅក្នុងសម័យប្រជុំសភានៃរដ្ឋសភា Verkhovna Rada សមាជិកសភាសរុបចំនួន ២៨៩រូប បានបោះឆ្នោតគាំទ្របេក្ខភាពរបស់លោក Koretskyi សម្រាប់តួនាទី​នេះ ដែលត្រូវបានស្ថិត​ក្នុង​ភាព​ទំនេរ ដោយសារលោកស្រី Yulia Svyrydenko ដែលបានលាលែងពីតំណែង​ បន្ទាប់ពីលោក​ប្រធានាធិបតី Volodymyr Zelenskyy បានប្រកាសពីផែនការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីកាលពីចុងសប្តាហ៍មុន។

បន្ទាប់ពីបាន​ជួប​លោកស្រី Svyrydenko កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​ លោក Zelenskyy បាន​ប្រាប់ថា៖ «ការត្រៀមលក្ខណៈ សម្រាប់រដូវរងា គឺជាអាទិភាពដ៏សំខាន់បំផុតមួយ ហើយអ៊ុយក្រែនត្រូវតែត្រៀមខ្លួនរួចជាស្រេច សម្រាប់រាល់ការគំរាមកំហែងទាំងឡាយណាដែលអាចកើតមាន​។ បរិវត្តន៍​ (ផ្លាស់ប្ដូរ ឬកែទម្រង់​) ក្រុមហ៊ុនរដ្ឋទាំងឡាយ​ ដែលជាភាពធន់​របស់អ៊ុយក្រែន​ពឹង​ផ្អែក​យ៉ាងខ្លាំង​ ត្រូវតែពន្លឿន​។ កិច្ចព្រមព្រៀងនានារបស់អ៊ុយក្រែនជាមួយដៃគូពាក់ព័ន្ធ ស្ដី​ពី​ការស្តារប្រទេសឡើងវិញ ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ដាច់ដោយឡែក និងផ្តោតជាសំខាន់ផងដែរ»។

លោកបានបន្ត​ថា៖ «ហេតុ​ដូច្នេះហើយ​ ការផ្លាស់ប្តូរបុគ្គលិក នឹងចាប់ផ្តើមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីធានាបាននូវការអនុវត្តយុទ្ធសាស្ត្រនយោបាយដែលត្រូវបានធ្វើបច្ចុប្បន្នភាព»។ លោកបានបន្ថែម​ថា លោក​បាន​ផ្តល់ជូនលោកស្រី​ Svyrydenko នូវ «ឱកាស ដើម្បីដឹកនាំវិស័យទំនាក់ទំនងថ្មី និងសំខាន់ជាមួយដៃគូធំ​»។

ការលាលែងពីតំណែងរបស់លោកស្រី Svyrydenko ដែលចូលកាន់តំណែងក្នុងខែកក្កដា ឆ្នាំ២០២៥ ត្រូវបានសភាបោះឆ្នោតគាំទ្រ​ កាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានការលាលែងពីតំណែងរបស់គណៈរដ្ឋមន្ត្រីទាំងមូលក្រោមច្បាប់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm