ថៃកំពុងពិចារណាព្យួរការងារមន្ត្រីជិត ៦.០០០នាក់ ជុំវិញរឿងអាស្រូវបន្លំការប្រឡង

2026/07/17 02:28:53 am        45


អាជ្ញាធរបានឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ កក្កដា ឆ្នាំ២០២៦) នេះ​ថា មន្ត្រីរាជការថៃរាប់ពាន់នាក់ កំពុងប្រឈមមុខនឹងការព្យួរការងារ ជុំវិញរឿងអាស្រូវបន្លំការប្រឡង ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងពង្រីកវិសាលភាពនៃការស៊ើបអង្កេត ដែលរហូតមកទល់ពេលនេះ បានឈានទៅដល់ការចាប់ខ្លួនមនុស្ស ៣នាក់ហើយ​។

ករណីអំពើពុករលួយ និងការសូកប៉ាន់ តែងតែលេចឡើងជាញឹកញាប់ នៅលើទំព័រមុខនៃសារព័ត៌មាន នៅក្នុងប្រទេសថៃ ប៉ុន្តែវាគឺជារឿងកម្របំផុត ដែលមានមន្ត្រីរាជការសាធារណៈចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ រងផលប៉ះពាល់ក្នុងករណីតែមួយ​។

រឿងអាស្រូវនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា នៅពេលដែលអ្នកស៊ើបអង្កេត បានប្រាប់​ឱ្យដឹង​ថា ពួកគេបានសន្និដ្ឋានថា មន្ត្រីបានទទួលសំណូករហូតដល់ ៨០០.០០០បាត (២៣.៨៤៧ដុល្លារអាមេរិក) ជាថ្នូរនឹងការចូលទៅកែប្រែលើ​ប្រព័ន្ធអេឡិចត្រូនិកនូវលទ្ធផលប្រឡងរបស់បេក្ខជន ដើម្បីជួយឱ្យពួកគេប្រឡងជាប់ជាកំហិត សម្រាប់តំណែង ឬការឡើងឋានៈ នៅក្នុងក្របខ័ណ្ឌរដ្ឋ។

មន្ត្រីក្រសួងមហាផ្ទៃ លោក Unsit Sampuntharat បានប្រាប់អ្នកសារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា នគរបាល​បានរកឃើញភាពមិនប្រក្រតី នៅក្នុងលទ្ធផល​របស់មន្ត្រីរាជការចំនួន ៥.៨១៤នាក់ដែល​បាន​ចូល​រួម​ការប្រឡងនេះ​។ លោកបានបញ្ជាក់​ថា ពួកគេអាចត្រូវបានព្យួរការងារ ដោយរង់ចាំការសម្រេចរបស់គណៈកម្មាធិការ នៅព្រឹក​ថ្ងៃសុក្រ។

ជាមួយ​គ្នានេះ ក្រសួងបានឱ្យដឹង​បន្ថែម​ថា ខ្លួននឹងធ្វើការត្រួតពិនិត្យឡើងវិញនូវសន្លឹកកិច្ចការប្រឡងប្រមាណ ៨០០.០០០សន្លឹក ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការកំណត់ពីទំហំជាក់ស្តែងនៃអំពើបន្លំនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm