ទិន្នន័យដឹកជញ្ជូនបង្ហាញថានាវាតិចតួចប៉ុណ្នោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃដំបូងដែលសហរដ្ឋអាមេរិកបានដាក់ឡើងវិញការបិទច្រករបស់កងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់ក្នុងនោះប្រទេសទាំង ២ បានបង្កើនការវាយប្រហារលើគ្នាទៅវិញទៅមក នៅទូទាំងតំបន់ឈូងសមុទ្រ។ទិន្ន
ន័យរបស់គេហទំព័រតាមដានការដឹកជញ្ជូនសមុទ្រKpler បង្ហាញថា នាវា ៩គ្រឿងប៉ុណ្ណោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ ដែលភាគច្រើននៃនាវាទាំងនោះ ធ្វើដំណើរតាមផ្លូវទឹករបស់អ៊ីរ៉ង់ពោលគឺធ្លាក់ចុះពីចំនួន ១៣គ្រឿង កាលពីរយៈពេល ១ថ្ងៃមុន ។
ពុំមាននាវាដឹកប្រេងឆៅឬនាវាដឹងឧស្ម័នធម្មជាតិនោះ ត្រូវបានគេមើលឃើញធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះកាលពីថ្ងៃពុធ ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថាពួកគេបានធ្វើឲ្យនាវាគ្មានផ្ទុកប្រេងមួយគ្រឿងរងការខូចខាត ពេលដែលពួកគេព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កោះKharg របស់អ៊ីរ៉ង់ បន្ទាប់ពីនាវាមួយគ្រឿងនេះ ពុំអើពើនឹងការព្រមានជាច្រើនលើករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដោយពួកគេបាញ់មីស៊ីល Hellfire ត្រូវចំបំពង់ផ្សែងរបស់នាវា ។សូមបញ្ជាក់ថា
អរិភាពបានកើនឡើងជាថ្មីម្តងទៀត ចាប់តាំងពីអ៊ីរ៉ង់និយាយកាលពីយប់ថ្ងៃសៅរ៍ថាពួកគេបានបិទច្រកសមុទ្រ Hormuz ឡើងវិញ ៕