ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ពួកគេបានអនុវត្តវិធានការរឹតត្បិតពាក់ព័ន្ធនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីរារាំងប្រជាពលរដ្ឋអាមេរិក និងជនជាតិដែលបានរស់នៅប្រទេសអាហ្វ្រិកមួយនេះ ក្នុងរយៈពេល ២១ថ្ងៃ ពីការចូលទឹកដីសហរដ្ឋអាមេរិក តាមអាកាសចរណ៍ពាណិជ្ជកម្ម ។
គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកុងហ្គោនិយាយថា អ្នកដំណើរដែលនៅកុងហ្គោ ក្នុងរយៈពេល ២១ថ្ងៃនៃជើងហោះរបស់ពួកគេ នឹងមិនត្រូវអនុញ្ញាតឲ្យឡើងជើងហោះហើរបន្តទៅកាន់គោលដៅនៅសហរដ្ឋអាមេរិកនោះឡើយ ។
វិធានការរឹតត្បិតថ្មីនេះដែរ បានកើតមានឡើង ស្របពេលជំងឺអេបូឡា កំពុងរីករាលដាលឆ្លងកាន់តែខ្លាំង ទៅកាន់ខេត្តជាច្រើនរបស់កុងហ្គោ ។
ទិន្នន័យផ្លូវការរបស់កុងហ្គោបង្ហាញថា ករណីឆ្លងជំងឺអេបូឡាបានបញ្ជាក់នៅទូទាំងប្រទេសកុងហ្គោ កើនឡើងដល់ ១.៩២៦នាក់ និងករណីស្លាប់ ៧០២នាក់ ៕