ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាត់ទុកការដោះលែងពលរដ្ឋសហរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃាត់ខ្លួននៅអ៊ីរ៉ង់ថា ជា “កាយវិការសុឆន្ទៈ” បើទោះបីជាជម្លោះនៅបន្តដល់យប់ថ្ងៃទី ៥ នៅទូទាំងតំបន់មជ្ឈិមបូព៌ាក៏ដោយ ។
លោក Trump និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ថា ពលរដ្ឋអាមេរិករូបនេះ ដែលត្រូវបានឃាត់ខ្លួនច្រឡំ ក្រោមរដ្ឋបាលរបស់លោក Biden កាលពីឆ្នាំ ២០២៤ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីប្រទេសអ៊ីរ៉ង់វិញហើយ ។
លោកសរសេរថា ស្រ្តីជនជាតិអាមេរិករូបនេះ បច្ចុប្បន្នស្ថិតនៅក្រៅប្រទេសអ៊ីរ៉ង់ដោយមានសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពសុខភាពល្អ ។ សហរដ្ឋអាមេរិក សូមកោតសរសើរចំពោះកាយវិការសុឆន្ទៈរបស់អ៊ីរ៉ង់ ។
លោក Jared Genser គឺជាមេធាវីសិទ្ធិមនុស្ស បានផ្តល់អត្តសញ្ញាណស្រ្តីជនជាតិអាមេរិករូបនេះថា មានឈ្មោះ Dena Karari ។
លោក Genser បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា បច្ចុប្បន្ន អ្នកស្រី Dena មានសុវត្ថិភាពទេ ហើយនិងកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ពុំបានបញ្ជាក់ ឬប្រកែកនោះឡើយ ចំពោះការដោះលែងអ្នកស្រី Karari ឲ្យវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ៕