ការសិក្សា៖ រលកកម្ដៅអាចធ្វើឱ្យអាល្លឺម៉ង់ខាតបង់ជាង ២៣ពាន់លានដុល្លារ រៀងរាល់ឆ្នាំ

2026/07/17 03:07:56 am        31


សេដ្ឋកិច្ចអាល្លឺម៉ង់ អាចខាតបង់ជាង ២០ពាន់លានអឺរ៉ូ (២៣ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ប្រសិនបើប្រទេសនេះជួបប្រទះរលកកម្ដៅធ្ងន់ធ្ងរជាប្រចាំ។ នេះ​បើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា​ ឆ្នាំ២០២៦)​ នេះ​។

ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Prognos បានគណនាថា ជារៀងរាល់ថ្ងៃ ដែលសីតុណ្ហភាពលើសពី ៣៥អង្សាសេ អាចធ្វើឱ្យប្រទេស​មាន​សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប (EU) ខាតបង់ជិត ១ពាន់លានអឺរ៉ូ (១,១៥ពាន់លានដុល្លារ)។

ការវិភាគ ដែលត្រូវបានរៀបចំ សម្រាប់សារប័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃផ្នែកធុរកិច្ចអាល្លឺម៉ង់ Handelsblatt បានប៉ាន់ប្រមាណថា រលកកម្ដៅកដ្ដៅ​ខ្លាំង ក្នុងកំឡុងពេល ២សប្តាហ៍ចុងក្រោយនៃខែមិថុនាតែមួយ​ បានធ្វើឱ្យអាល្លឺម៉ង់ខាតបង់សេដ្ឋកិច្ចប្រមាណ ៦,៣២ពាន់លានអឺរ៉ូ (៧,២៥ពាន់លានដុល្លារ)។

ក្រុម​ហ៊ុន Prognos បានឱ្យដឹង​ទៀត​ថា អាល្លឺម៉ង់អាចប្រឈមនឹងរលកកម្ដៅ ៣ ឬ៤ ដែលមានអាំងតង់ស៊ីតេស្រដៀងគ្នារៀងរាល់ឆ្នាំ នាពេលអនាគត ដែលជំរុញឱ្យមានការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំលើសពី ២០ពាន់លានអឺរ៉ូ​។

យោងតាមការសិក្សានេះ បាន​ឱ្យដឹង​បន្ថែម​ថា វិស័យផលិតកម្ម គឺរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកម្ដៅក្ដៅ​ខ្លាំង បន្ទាប់មក គឺសេវាសុខភាព និងសង្គម ផ្នែក​លក់រាយ សំណង់ និងឧស្សាហកម្មម្ហូបអាហារ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់​ថា ការប៉ាន់ស្មានរបស់ពួកគេ មិនរាប់បញ្ចូលការចំណាយដែលអាចកើតមានជាច្រើនទៀត​នោះទេ ក្នុង​នោះ​រួមទាំងតម្លៃថាមពលខ្ពស់ ការខូចម៉ាស៊ីន ការរំខានដល់ខ្សែច្រវាក់​ផ្គត់ផ្គង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែងជាដើម​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm