ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ២នាក់ នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន

2026/07/17 03:19:54 am        30

ក្រុមមន្រ្តីនិយាយថា មីស៊ីលបាលីស្ទិករុស្ស៊ី បានវាយប្រហារស្រុក ២កន្លែងនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បង្កឲ្យមានការឆាបឆេះជាអគ្គិភ័យឡើង និងបានសម្លាប់មនុស្ស ២នាក់ ។

អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា សេវាកម្មសង្គ្រោះបន្ទាន់ កំពុងព្យាយាមពន្លត់អគ្គិភ័យនៅទូទាំងរដ្ឋធានី បន្ទាប់ពីឃ្លាំងមួយនៅក្នុងស្រុក Sviatoshynskyi និងអគារមិនមែនលំនៅឋាននៅក្នុងស្រុក Darnytskyi ត្រូវបានវាយប្រហារ ។

លោកថា មនុស្ស ២នាក់ស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀត រួមទាំងយុវជនអាយុ ១៦ឆ្នាំម្នាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ ។

ខណៈពេលនោះដែរ សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែននិយាយថា អគ្គិភ័យ បានឆាបឆេះឡើងនៅអគារស្តុកទំនិញ ២ខ្នង ហើយនិងរថយន្តធំជាច្រើនគ្រឿងដែលចតចោលនៅក្បែរនោះ ជាទីដែលមនុស្ស ២នាក់ បានស្លាប់ ។

ការវាយប្រហារនេះដែរ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានទៅទស្សនកិច្ចទីក្រុងគីវ ហើយបានប្រកាសពីកិច្ចព្រមព្រៀងយានដ្រូនថ្មីរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងរួមបញ្ចូលជំនាញសមរភូមិរបស់ទីក្រុងគីវជាមួយនឹងសមត្ថភាពឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្មយានដ្រូនយ៉ាងឆាប់រហ័ស ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm