ភ្លើងឆេះព្រៃជាង ៨០០ កន្លែង កំពុងឆាបឆេះនៅទូទាំងប្រទេសកាណាដា ដោយមានការប្រកាសជូនដំណឹងអំពីគុណភាពខ្យល់ ខណៈផ្សែងបានបន្តគ្របដណ្ដប់លើភាគខាងត្បូងក្នុងរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។

គុណភាពខ្យល់នៅក្នុងផ្នែកដ៏ធំនៃរដ្ឋភាគខាងជើង គឺ រដ្ឋ Michigan និងរដ្ឋ Minnesota ត្រូវបានចាត់ទុកថាជា "គ្រោះថ្នាក់" ដោយកម្មវិធីសន្ទស្សន៍គុណភាពខ្យល់របស់សហរដ្ឋអាមេរិក ស្របពេលមនុស្សត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ។
សេវាអាកាសធាតុជាតិអាមេរិក (NOAA) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ការជូនដំណឹងលាតសន្ធឹងលើតំបន់ Upper Midwest តំបន់ Great Lakes និងទៅដល់ភាគឦសាន។

នៅប្រទេសកាណាដា ភ្លើងឆេះព្រៃមួយនៅភាគខាងជើងរដ្ឋ Ontario បានបង្ខំអ្នកស្រុកមកពីសហគមន៍ជនជាតិភាគតិច First Nations ក្នុងតំបន់ឱ្យជម្លៀសចេញ ដោយប្រធានម្នាក់បាននិយាយថាសហគមន៍របស់ខ្លួនត្រូវបានភ្លើងឆេះក្លាយជាផេះ ហើយ ។

ប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃកាណាដា បានឲ្យដឹងថា បច្ចុប្បន្នមានអគ្គិភ័យចំនួន ៨៥៨ កន្លែងកំពុងឆេះយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា រួមទាំងចំហេះព្រៃថ្មីចំនួន៣០ កន្លែង កាលពីថ្ងៃព្រហស្បតិ៍ ។ ចំហេះព្រៃភាគច្រើនកំពុងឆេះរាលដាលគ្រប់គ្រងលែងបាន៕