លោក យួស សាវុធ៖ ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មដែលរកចំណូលជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

2026/07/17 06:30:32 pm        91

ភ្នំពេញ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការ​ពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាព​គ្រួសាររបស់លោក។

មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជា​ពលករនៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ ប៉ុន្តែ​ជីវិត​មិន​បានដូចការរំពឹងទុកឡើយ។ ក្រោយត្រ​ឡប់មកប្រទេសកំ​ណើតវិញ ការ​ងារដំបូង​ដែលលោក​ចាប់ផ្ដើមនោះ គឺ​ចូល​ធ្វើជាស​ន្ដិសុខនៅ​ស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ដុល្លាក្នុងមួយខែប៉ុណ្ណោះ។

លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា៖ «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិន​គ្រប់ផង។ ​បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។

ការលំបាក​ក្នុងជីវិតនេះ បាន​ជំរុញឲ្យលោ​ក សាវុធ ​ចាប់ផ្ដើ​មស្វែង​រកជំនាញប​ច្ចេកទេសមួ​យមក​ដាក់ក្នុ​ងខ្លួន។ ថ្ងៃមួយ មិត្តរួមការ​ងារម្នា​ក់បា​នណែ​នាំ​ឱ្យ​លោកទៅរៀន​ជំនាញជួសជុល​ម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ។

លោក​និយាយថា ៖«ខ្ញុំមិនទាន់​ទៅរៀន​ភ្លាមៗ​ទេ ខ្ញុំជិះ​ម៉ូតូដើរ​មើលតាម​ផ្ទះសិន ថាមា​នអ្ន​កប្រើច្រើន​អត់។ បន្ទាប់ពី​មើល​ឃើញ និងជឿជាក់ថា ជំនាញ​​នេះ​មានអនា​គត ខ្ញុំក៏ស​ម្រេចចិត្ដចូលរៀននៅ​វិទ្យាស្ថានអ​ភិវឌ្ឍមុខជំនាញកម្ពុជា​»។

ការស​ម្រេចចិត្តរៀនជំនាញម៉ាស៊ីន​ត្រជាក់ បានក្លា​យជាចំណុចរបត់នៃជីវិតលោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោក​ទៅ​សិក្សា​ជំនាញ ដោយ​មិនដែ​លទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិន​ភ្លេច​ថា មានថ្ងៃមួ​យ ពេលធ្វើដំ​ណើរទៅសាលា លោកបាន​ដួល​ម៉ូតូ​តាម​ផ្លូវ ប៉ុន្តែ​លោកមិនបា​នត្រឡប់ទៅ​ផ្ទះទេ ហើយ​នៅតែបន្តទៅ​រៀ​នដដែល។

លោកបានលើកឡើងថា៖ «ពេលខ្លះ ខ្ញុំស្ទើ​រតែបោះបង់​ហើយ តែខ្ញុំគិតថាមានតែ​ចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និងគ្រួសារបាន»។

ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើ​មមានអ​តិថិជនជាប​ណ្ដើរៗ។ ​ក្រោយបញ្ចប់ការសិក្សា លោកបន្តទ​ទួលការងារជាជួស​ជុល និងថែ​ទាំ​ម៉ាស៊ីន​ត្រជាក់​ចល័ត និងនៅ​បន្តធ្វើ​ការជាសន្តិសុខពេលយ​ប់ ដើម្បី​រកប្រាក់បន្ថែម​។ ពេលការងារជា​ជាងចាប់ផ្ដើមមាន​ស្ថិរភាព និងអាចរក​ចំណូល​បាន​ច្រើន​ជាងមុ​ន លោកក៏​បានសម្រេចចិត្ត លាឈប់​ពីការងារសន្តិសុខ ហើយបើកអាជី​វកម្មជួសជុល និង​ថែទាំម៉ាស៊ីន​ត្រជាក់ដោ​យខ្លួនឯង។

ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និងការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។

លោ​កនិយាយ​ដោយស្នាមញ​ញឹមថា៖«សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាត់ដូចមុន»។

លោកក៏បា​នលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើន​​ឱកាសការងារ និងចំណូលនាពេ​លអនាគ​ត។ សម្រាប់​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​លើជំនាញជួ​សជុលម៉ា​ស៊ីនត្រជាក់ អា​ចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃ​នៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm