«កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» គាំទ្រគម្រោងវិនិយោគ ៤៩០ គម្រោង មានដើមទុនជាង ៨,៤ប៊ីលានដុល្លារអាមេរិក

2026/07/17 06:53:10 pm        89

ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» បន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយបានផ្តល់ការលើកទឹកចិត្តពិសេសដល់​គម្រោងវិនិយោគសរុបប្រមាណ ៤៩០គម្រោង ដែលមានទុនវិនិយោគសរុប ៨,៤ប៊ីលានដុល្លារអាមេរិក កើនឡើង ៧៩គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥០លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ នេះគឺបានឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ BTV ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» ក្នុងគោលដៅទាក់ទាញការបណ្ដាក់ទុនវិនិយោគ, បង្កើតការងារ, និងជំរុញសកម្មភាពសេដ្ឋកិច្ច។ កម្មវិធីនេះត្រូវបានអនុវត្តជាយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ផ្តោតលើការដោះស្រាយបញ្ហាអគារជាប់គាំង និងផ្តល់ការលើកទឹកចិត្តពិសេសៗដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក​។

ឯកឧត្តម បានឱ្យដឹងទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» មានគម្រោងវិនិយោគសរុបចំនួន​ ៤៩១ គម្រោង​ មានទុនវិនិយោគប៉ាន់ស្មានសរុបចំនួន​ ៨ ៤២៥ លានដុល្លារអាមេរិក ពោលគឺ កើនឡើង ៧៩ គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥៤លានដុល្លារអាមេរិក បើធៀនឹងឆ្នាំ២០២៥ ដែលមាន​គម្រោងវិនិយោគចំនួន ៤១២ គម្រោង និងមានទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក។

ឯកឧត្តម បានបន្ថែមទៀតថា «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» ​គឺចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​ដោះស្រាយបញ្ហាជាច្រើន​តាមរយៈ​ការ​លើកទឹកចិត្តពិសេសដល់វិនិយោគិនបរទេស​និងក្នុងស្រុក ដើម្បី​បង្កើនទំនុកចិត្ត​មកលើយន្តការសម្របសម្រួល​ និង​ថែទាំអ្នកវិនិយោគរបស់រាជរដ្ឋាភិបាលនាពេលនេះ។

ដោយសារ​លទ្ធផលសម្រេចបានជាទីមោទនៈ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេស​រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែលនិងបន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ៕អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm