អ៊ីរ៉ង់និងអាមេរិក បង្កើនការវាយប្រហារ ទោះបីជាការដោះលែងជនជាតិអាមេរិកដែលអាចជាសញ្ញាឈានទៅរកភាពធូរស្រាលក៏ដោយ

2026/07/17 06:58:00 pm        57

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបាញ់តគ្នាទៅវិញទៅមកកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ជាការរីកធំជម្លោះកាន់តែខ្លាំងរយៈពេលមួយសប្តាហ៍មកនេះ ភាគច្រើនអាចធ្វើឱ្យដួលរលំបទឈប់បាញ់កាលពីខែមុន ខណៈទីក្រុងតេអេរ៉ង់បានជំទាស់ទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ពលរដ្ឋអាមេរិកម្នាក់ត្រូវបានដោះលែង។

ជាលើកដំបូងចាប់តាំងពីអនុស្សរណៈនៃការយោគយល់ ដែលបានផ្អាកការប្រយុទ្ធកាលពីខែមុន សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសធំៗចំនួនពីរលើកក្នុងថ្ងៃតែមួយកាលពីថ្ងៃពុធ ភាគច្រើនលើគោលដៅនៅជិតឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ ហើយបានបន្តបាញ់រហូតដល់ថ្ងៃព្រហស្បតិ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកនិយាយថា កងកម្លាំងអាមេរិកបានចាប់ផ្តើម «ការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់សម្រាប់យប់ទី៦ជាប់ៗគ្នា ដើម្បីធ្វើឲ្យសមត្ថភាពរបស់យោធាអ៊ីរ៉ង់ចុះខ្សោយបន្ថែមទៀត»។

ទីក្រុងតេអេរ៉ង់ បានវាយបកវិញដោយមីស៊ីលនិងយានដ្រូនកំណត់គោលដៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងរដ្ឋជិតខាង រួមទាំងការបាញ់ស្រោចទៅលើមូលដ្ឋានកងទ័ពអាកាសដែលទើបពង្រីកកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសហ្ស៊កដានី។ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបន្តបិទផ្លូវឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ទីក្រុងវ៉ាស៊ីនតោនបានបិទផ្លូវកំពង់ផែអ៊ីរ៉ង់ជាថ្មីម្តងទៀតចាប់តាំងពីថ្ងៃពុធ។

អ៊ីរ៉ង់បានបង្ហាញសញ្ញាថា ខ្លួនអាចជំរុញឱ្យសម្ព័ន្ធមិត្តក្រុមហ៊ូទីរបស់ខ្លួននៅក្នុងប្រទេសយេម៉ែនឲ្យបិទច្រកសមុទ្រសំខាន់មួយទៀតគឺ Bab al-Mandeb នៅសមុទ្រក្រហម។ ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់បានប្រាប់ក្រុមហ៊ូទីរួចហើយឱ្យបិទច្រកសមុទ្រនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើការគំរាមកំហែងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm