នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានព្រមានថា សន្តិសុខថាមពលពិភពលោកនឹងស្ថិតក្នុងហានិភ័យ ប្រសិនបើគ្មានការកើនឡើងការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ។

លោក Fatih Birol បានប្រាប់ក្រុមប្រឹក្សាទទួលបន្ទុកទំនាក់ទំនងការបរទេសថា «សន្តិសុខប្រេងនៅតែជាបញ្ហាសំខាន់»។ «យើងគួរតែមានការព្រួយបារម្ភ ហើយខ្ញុំពិតជាព្រួយបារម្ភ ប្រសិនបើស្ថានភាពមិនប្រសើរឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
ច្រកសមុទ្រ Hormuz ជាផ្លូវទឹកតូចចង្អៀតរបស់ប្រទេសអ៊ីរ៉ង់និងអូម៉ង់ ដែលការដឹកជញ្ជូនថាមពលប្រហែលមួយភាគប្រាំរបស់ពិភពលោកបានឆ្លងកាត់នៅមុនពេលសង្គ្រាម ភាគច្រើនត្រូវបានរារាំងចាប់តាំងពីជម្លោះ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

លោក Birol បាននិយាយថា វិបត្តិផ្គត់ផ្គង់ប្រេងនិងឧស្ម័នជាបន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោកប៉ុន្តែវាមិនសមាមាត្រនោះទេ។ លោកនិយាយបន្ថែមថា វាកើតឡើងភាគច្រើននៅអាស៊ី ព្រោះអាស៊ីទទួលថាមពលពី៨០ទៅ៩០ភាគរយពីច្រកសមុទ្រ Hormuz។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានទទួលរង ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍ រួមមានប៉ាគីស្ថាន បង់ក្លាដែស និងឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងបំផុត ។