Carlo Ancelotti ព្រួយ​ពី​គុណភាព​ប្រយុទ្ធ​របស់ Manchester City មុន​ជួប​គ្នា​រាត្រី​នេះ​

2022/05/04 05:55:15 pm        245

​បាល់ទាត់៖ ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​រដូវ​កាល​នេះ Real Madrid នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍ Manchester City នៅ​ជើង​ទី​២ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League​។ ​​Manchester City ដែលជា​ជើងឯក​រង​ឆ្នាំមុន​ចាញ់ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​កំពុង​ស្វែងរក​ជើងឯក​លើកដំបូង​របស់​ខ្លួន ខណៈ Real Madrid គឺជា​ជើងឯក​អឺរ៉ុប ១៣​សម័យ​មក​ហើយ និង​ទើបតែ​ឈ្នះ​ពាន La Liga សប្តាហ៍​មុន​។

​​មុន​ជួបគ្នា​រាត្រី​នេះ​អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានបង្ហាញ​ការព្រួយបារម្ភ​ពី​គុណភាព​ប្រយុទ្ធ​របស់ Manchester City ដែល​បាន​បង្ក​ការលំបាក​ខ្លាំង​ដល់​ខ្សែការពារ​របស់លោក ជាក់ស្តែង Real Madrid បាន​របូត​ដល់​ទៅ ៤គ្រាប់​នៅ​អង់គ្លេស​នោះ​។ ​​ចំណែក​លោក Pep Guardiola ឱ្យដឹងថា បើទោះជា Manchester City កាន់​មួយ​គ្រាប់​ចំណេញ​ក៏ដោយ​លោក​គិតថា ​លទ្ធភាព​នៅពេលនេះ​គឺ ៥០/៥០ នៅឡើយ ហើយ​ជាក់ស្តែង​លោក​ប្រហែលជា​នឹង​ប្រើប្រាស់ ១១​នាក់​ដំបូង​ដដែល​ដូច​កាលពី​ជើង​ទី១​។

​​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា​ច្រើនលើក​ដែរ​នៅ UEFA Champions League ដោយនៅ​ឆ្នាំ​២០២០ Manchester City បាន​យកឈ្នះ Real Madrid ទាំងពីរ​ជើង​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្នុង​រដូវ​កាល​ដែលមាន​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm