
ព្រះសីហនុ៖ ធនធានធម្មជាតិសម្បូរបែប កោះ ឆ្នេរសមុទ្រស្រស់ស្អាត ដ៏ល្អប្រណីត នៃឧទ្យានសមុទ្ររបស់ខេត្ដព្រះសីហនុ កំពុងក្លាយជាទីផ្សារ និងគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ទោះបីមិនមែនជាថ្ងៃបុណ្យទាន ឬថ្ងៃឈប់សម្រាកចុងសប្តាហ៍ក្តី ក៏មានភ្ញៀវទេសចរជាតិ និងអន្តជាតិហូរហែធ្វើដំណើរទៅស្នាក់នៅលម្ហែកម្សាន្តនៅតាមបណ្តាកោះនានានៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានចំនួនច្រើនផងដែរ៕



