ក្រុមជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សកម្មភាពយោធានៅតំបន់ហ្កាហ្សា បានបង្ខំឲ្យមានការផ្លាស់ទីលំនៅកាន់តែច្រើន ហើយអំពើហិង្សារបស់អ្នកតាំងលំនៅឋាន នៅតំបន់វេសបែង( West Bank) បានក្លាយជាមូលហេតុចម្បងនៃការរងរបួសរបស់ប្រជាជនប៉ាឡេ ស្ទីន។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានលើកឡើងថា ប្រជាជននៅតំបន់ហ្កាហ្សា នៅតែបន្តទទួលរងនូវផលប៉ះពាល់ពីសកម្មភាពយោធា ដែលកំពុងបន្ត និងការផ្លាស់ទីលំនៅដោយបង្ខំម្តងហើយម្តងទៀត។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃពុធ បាននិយាយថា ដោយសារប្រជាជនត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ពួកគេប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានសេវាកម្ម និងជំនួយជាមូលដ្ឋាន។
OCHA បាននិយាយថា ក្នុងរយៈពេល ១២ ថ្ងៃដំបូងនៃខែនេះ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានផ្តល់ជំនួយស្បៀងអាហារទូទៅដល់មនុស្សជាង ២៥០.០០០នាក់ នៅទីតាំងចែកចាយចំនួន ៣៦កន្លែង។
អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពង្រីកកម្មវិធីជំនួយសាច់ប្រាក់របស់ខ្លួន ដើម្បីជួយកសិករប៉ាឡេស្ទីនចំនួន ១.៥០០ នាក់ ធ្វើកសិកម្មនៅលើដីទូទាំងតំបន់ហ្កាហ្សា ក្នុងរដូវដាំដុះឆ្នាំ ២០២៦៕

