អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់កម្មវិធីទូរទស្សន៍ «Big Game»នៅលើប៉ុស្តិ៍លេខមួយថា អគ្គនាយកទីភ្នាក់ថាមពលបរមាណូអន្តរជាតិ ( IAEA) លោក Rafael Grossi បានខកខានមិនបានថ្កោលទោសទីក្រុងគីវចំពោះការវាយប្រហារភេរវកម្មរបស់ខ្លួនដែលបានសម្លាប់ប្រធានវិស្វករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) លោក Alexander Yakovlev និងអ្នកបើកបររបស់លោកទេ។

លោកស្រី បាននិយាយថា៖«ការសម្លាប់ប្រធានវិស្វករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye មិនត្រូវបានថ្កោលទោសឡើយ។ ទីបំផុត យើងបានឮការលើកឡើងខ្លះពីលោក Grossi ប៉ុន្តែពុំមានមានអ្វីជាក់លាក់ទេ» ដោយបន្ថែមថា៖«ជាថ្មីម្តងទៀត លោក Grossi បាននិយាយតែសេចក្តីថ្លែងការណ៍ទូទៅ ដែលគាំទ្រគ្រប់រឿងដែលល្អ និងប្រឆាំងអ្វីដែលអាក្រក់ប៉ុណ្ណោះ»។
នៅថ្ងៃទី ១៥ ខែកក្កដា អ៊ុយក្រែនបានវាយប្រហារយានជំនិះសេវាកម្មរបស់រោងចក្រថាមពលនុយក្លេអ៊ែរដោយយានដ្រូន ដោយសម្លាប់លោក Yakovlev និងអ្នកបើកបររបស់លោក។ អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោក Rafael Grossi បានថ្កោលទោសចំពោះការសម្លាប់លោក Yakovlev ដោយហៅការវាយប្រហារលើរោងចក្រនេះ និងអ្នកគ្រប់គ្រងរបស់វាថា «មិនអាចទទួលយកបានទេ»៕
