ទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) និយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានយោធា al-Tanf នៅក្នុងប្រទេសស៊ីរី។
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC) និយាយថា ការវាយប្រហារនេះគឺជាការសងសឹកសម្រាប់ការសម្លាប់ទាហានអ៊ីរ៉ង់នៅតំបន់ Iranshahr។
កងឆ្មាំក៏បាននិយាយផងដែរថា អ៊ីរ៉ង់នៅតែរក្សាការគ្រប់គ្រងពេញលេញនៅច្រកសមុទ្រ Hormuz ហើយ គ្មានប្រេង ឬឧស្ម័ន នឹងត្រូវបាននាំចេញតាមរយៈផ្លូវទឹកនេះឡើយ ដរាបណាការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិកនៅតែបន្ត។

