សេតវិមាន៖ លោក Trump នៅតែ​ «បើកចំហ ចំពោះការទូត» ជាមួយអ៊ីរ៉ង់

2026/07/17 11:23:30 pm        51

សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ (ទី​១៦ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឱ្យដឹង​ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែបើកចំហ ចំពោះការទូតជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែកំពុងជជែក​ជាមួយទីក្រុងតេអេរ៉ង់ ទោះបីជាមានការបន្តអរិភាពក៏ដោយ។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើងក្រោយ​មួយថ្ងៃបន្ទាប់ពីលោក Trump បានថ្លែងអំណរគុណដល់អ៊ីរ៉ង់ ចំពោះការដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ជាការ​វិវត្តមួយដែលត្រូវបានគេមើលឃើញថា ជាការបើកចំហ សម្រាប់លទ្ធភាព​ការទូត​។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «លោក​ប្រធានាធិបតីនឹងឱ្យពួកគេទទួលខុសត្រូវ នៅពេលដែលពួកគេងាកចេញពីពាក្យសម្ដីដែលពួកគេនិយាយជាមួយ​សហរដ្ឋអាមេរិក។ ប៉ុន្តែលោក​តែងតែបើកចំហចំពោះការទូត ក្នុងពេលតែមួយ»។

លោកស្រី​បាន​បន្ថែម​ថា៖ «ពួកគេបានបង្ហាញ​ថា ពួកគេនៅតែចង់មាន​កិច្ចព្រមព្រៀងជាមួយលោក​ប្រធានាធិបតី​។ យើងកំពុងជជែក​ជាមួយពួកគេ ប៉ុន្តែជាថ្មី​ម្តងទៀត លោក​ប្រធានាធិបតីនឹងមិន​បណ្ដោយ​ឱ្យពួកគេបាញ់​ប្រហារ​នាវា នៅក្នុងច្រកសមុទ្រ (Hormuz) តាម​អំពើចិត្ត​ឡើយ​ ពោល​គឺត្រូវ​តែ​ទទួល​​ផលវិបាក សម្រាប់ការ​ធ្វើ​បែបនោះ​​»។

គួរបញ្ជាក់​ថា បទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាល​ពី​ខែមិថុនា គឺស្ថិតក្នុង​ស្ថានភាព​រង្គោះរង្គើ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារជាច្រើនជុំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជា​កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនទំនិញ នៅក្នុងច្រកសមុទ្រ Hormuz។ ហើយ​លោក Trump ក៏បានព្រមានផងដែរថា លោកអាចពង្រីកការវាយប្រហារ ដើម្បីកំណត់គោលដៅរោងចក្រថាមពល និងស្ពាន ប្រសិន​បើ​ទីក្រុងតេអេរ៉ង់មិន​វិលមកចរចាវិញទេ​នោះ​៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        57
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm