តុលាការអ៊ីរ៉ង់ បដិសេធការលើកឡើង​របស់លោក Trump ដែលថា អ្នកទោសអាមេរិកត្រូវបានដោះលែង

2026/07/17 11:26:11 pm        57

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) ថា ស្ថាប័ន​តុលាការអ៊ីរ៉ង់ បានឱ្យដឹង​​ថា គ្មានអ្នកទោសអាមេរិកណាម្នាក់ត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់ខ្លួនឡើយ​ ដោយ​ការ​បញ្ជាក់​នេះ​បាន​កើត​ឡើង​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន អំឡុងរដ្ឋបាលរបស់​លោក Joe Biden ក្នុងឆ្នាំ២០២៤ ទទួល​បាន​សេរីភាពហើយ​។

ស្ថាប័ន​តុលាការបានឱ្យដឹង​ថា ការ​ពិនិត្យ​បានបង្ហាញថា គ្មានអ្នកទោសអាមេរិកដែលត្រូវបានកាត់ទោស បុគ្គលដែលត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ដែលត្រូវគ្នា​នឹងការពិពណ៌នារបស់លោក Trump ឬអ្នកទោសអាមេរិកផ្សេងទៀតត្រូវបានដោះលែង ឬដោះដូរពីពន្ធនាគាររបស់​អ៊ីរ៉ង់នោះឡើយ​។

លោក Trump បានអះអាង​ថា អ៊ីរ៉ង់បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យស្ត្រីរូប​នោះ​ចាកចេញពីប្រទេស។ លោក Trump បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក​ថា «ឥឡូវនេះ គាត់​មានសុវត្ថិភាពនៅក្រៅប្រទេស​អ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរ​ ដោយបន្ថែមថា «សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!»

លោក Trump មិនបានបញ្ចេញឈ្មោះស្ត្រីនោះ ឬពិពណ៌នាអំពីមូលហេតុដែល​គាត់​ត្រូវបានឃុំខ្លួននោះទេ ក្រៅពីបញ្ជាក់​ថា គាត់​ត្រូវបាន «ឃុំខ្លួនដោយខុសច្បាប់»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        349
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        348
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        339

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm