សហរដ្ឋអាមេរិកបានពង្រីកយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ដោយកំណត់គោលដៅស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ខណៈដែលអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនថ្មីប្រឆាំងនឹងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា និងបានព្រមានថា ការសងសឹករបស់ខ្លួន អាចកើនឡើង។
ការវាយប្រហារចុងក្រោយនេះ គឺជាការវាយប្រហារ ៦យប់ជាប់ៗគ្នារបស់សហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន បានបង្កើនការកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា នឹងវាយប្រហារលើស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធឲ្យទីក្រុងតេអេរ៉ង់ បន្ធូរបន្ថយការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានវាយប្រហារលើទីតាំងរ៉ាដាចំនួនពីរ ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអូម៉ង់ ដែលស្ថិតនៅតំបន់ឈូងសមុទ្រ។
សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា កងកម្លាំងរបស់ពួកគេ បានកំណត់គោលដៅ និងបំផ្លាញរ៉ាដាតាមដានសកម្មភាពនាវាចរណ៍ នៅតំបន់ Salamah Rocks និងរ៉ាដាតាមដានផ្លូវអាកាសរបស់សហរដ្ឋអាមេ រិក ដែលត្រូវបានដាក់ប្រចាំការនៅតំបន់ Ghanam»៕

