គិតត្រឹមខែមិថុនាឆ្នាំនេះ កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣១៩ មានទុនវិនិយោគ ២៧,៨ ប៊ីលានដុល្លារ

2026/07/18 12:42:44 am        43

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៧,៨ ប៊ីលានដុល្លារអាមេរិក កើនឡើង ៥,៧ ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើក «មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះថា មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦ ដែលសមាគមលើកកម្ពស់សេដ្ឋកិច្ច ឧស្សាហកម្មកម្ពុជា បានរៀបចំឡើងជាលើកទី១នេះ ពិតជាមានសារៈសំខាន់។ ឯកឧត្តមបានកោតសរសើរចំពោះសមាគម ដែលបាន ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយនេះ ក្នុងគោលដៅជំរុញលើកកម្ពស់ឧស្សាហូបនីយកម្ម ទាក់ទាញការវិនិយោគថ្មីៗ និងភ្ជាប់អ្នក វិនិយោគ រោងចក្រ សហគ្រាស អ្នកផ្គត់ផ្គង់ បណ្តាញធុរកិច្ច និងនវានុវត្តន៍ករ ដោយពង្រឹងភាពជាដៃគូ និងរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បច្ចុប្បន្នការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរ ឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមាន

រោងចក្រកំពុងដំណើរការ ដែលបានចុះបញ្ជីនៅក្រសួង សរុបមានចំនួន ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុង នោះស្រីមានជាង ៩៤ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៧,៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,៧ ប៊ីលានដុល្លារអាមេរិក ស្មើនឹងជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួន ជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រ និងត្រួសត្រាយ ផ្លូវសម្រាប់ ពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះនៃឧស្សាហូបនីយកម្ម ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ តបតាមសំណើ របស់រាជរដ្ឋាភិបាល រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ស្ដីពីកិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញ ទៅមករបស់អាស៊ាន កិច្ចព្រមព្រៀង និងកិច្ចសម្រុះសម្រួលទាំងនេះ នឹងពង្រឹងប្រព័ន្ធវាយតម្លៃភាពអនុលោមរបស់កម្ពុជា លើកកម្ពស់ សមត្ថភាពបច្ចេកទេស និងភាពជឿជាក់របស់អង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ច ព្រមទាំងជំរុញ ការទទួលស្គាល់ទៅវិញទៅមក នូវលទ្ធផលវាយតម្លៃភាពអនុលោម រវាងបណ្តារដ្ឋសមាជិកអាស៊ាន សំដៅសម្រួលលំហូរទំនិញក្នុងទីផ្សារអាស៊ាន និងលើកកម្ពស់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជាក្នុងតំបន់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm