ប្រភពយោធាស៊ីរីបានធ្វើការបដិសេធ ដោយប្រាប់សារព័ត៌មាន AFP នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះថា អ៊ីរ៉ង់មិនបានទម្លាក់គ្រាប់បែកលើមូលដ្ឋាន al-Tanf នៅជិតព្រំដែនភាគអាគ្នេយ៍របស់ប្រទេសស៊ីរីជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់នោះទេ ដោយការបញ្ជាក់នេះ បានកើតឡើងបន្ទាប់ពីកងឆ្មាំបដិវត្តន៍អិស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ បានឱ្យដឹងថា ពួកគេបានកំណត់គោលដៅលើទីតាំងនោះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក។
ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពនេះបានបញ្ជាក់ថា៖ «យើងបដិសេធមិនមានការទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ណាមួយ ដែលកំណត់គោលដៅលើតំបន់ al-Tanf នោះទេ»។
កងកម្លាំងអាមេរិកបានឱ្យដឹងថា ខ្លនបានដកចេញពីមូលដ្ឋាននេះនៅដើមឆ្នាំនេះ បន្ទាប់ពីកងទ័ពត្រូវបានឈរជើងនៅទីនោះ ជាផ្នែកមួយនៃសម្ព័ន្ធប្រឆាំងក្រុមជ្រុលនិយមដឹកនាំដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃទី១៧ ខែកក្កដា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកនៅតំបន់ al-Tanf ក្នុងប្រទេសស៊ីរី ដើម្បីសងសឹក ចំពោះការសម្លាប់ទាហានអ៊ីរ៉ង់ នៅទីក្រុង Iranshahr៕

