អភិបាលរងនៃទីក្រុងអ៊ុយក្រែននេះ បាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារមួយរបស់រុស្ស៊ីលើទីក្រុងកំពង់ផែ Odesa នៅសមុទ្រខ្មៅ បានបំផ្លាញអគារលំនៅឋានមួយ និងបណ្តាលឲ្យមនុស្ស ២នាក់ ស្លាប់។
អភិបាលរងក្រុង លោក Oleksandr Filatov បានបញ្ជាក់ពីការស្លាប់ និងការវាយប្រហារដោយមីស៊ីលនៅកន្លែងកើតហេតុ។
មន្ត្រីផ្សេងទៀតបាននិយាយថា មនុស្សចំនួន ៨នាក់ ក្នុងនោះមានកុមារ ២នាក់ ផងដែរ បានរងរបួស។
ពួកគេបាននិយាយថា នៅក្នុងការវាយប្រហារចុងក្រោយនេះ អគារលំនៅឋាន ស្ថាប័នសាសនា អគារសាលាមត្តេយ្យ យានយន្ត និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត បានរងការខូចខាត៕

