កំពង់ធំ៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៥ ក្នុងក្រុងស្ទឹងសែន ចំនួន១២០នាក់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
លោកបានណែនាំដល់បេក្ខជនឈរឈ្មោះទាំងអស់ ធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ និងជាអ្នក ទទួលខុសត្រូវជំនួសប្រជាពលរដ្ឋលើការអភិវឌ្ឍ ជាពិសេសជាតំណាងគណបក្សប្រជាជន បម្រើពលរដ្ឋនៅមូលដ្ឋាន។
លោកបន្តថា គណបក្សប្រជាជន ដែលជាប់ឆ្នោតដឹកនាំប្រទេស បានរក្សាសន្តិភាព ជូនពលរដ្ឋ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ៕








