សភា​អ៊ីស្រាអែលបញ្ចប់មុន​អាណត្តិ​ ខណៈប្រទេស​ត្រៀម​ឆ្ពោះ​ទៅរក​ការបោះឆ្នោត

2026/07/18 03:08:06 am        64

សភាអ៊ីស្រាអែលបានបោះឆ្នោតរំលាយខ្លួនឯង នៅព្រឹក​ថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលប្រទេសនេះត្រៀម​សម្រាប់ការបោះឆ្នោតខែតុលា ដែល​នេះជាការបញ្ចប់កិច្ច​ប្រឹង​ប្រែង​ជំរុញ​អនុម័ត​ច្បាប់​យ៉ាងប្រញាប់ប្រញាល់នៅនាទីចុងក្រោយរបស់រដ្ឋាភិបាល ក្នុងគោលបំណងផ្គាប់ចិត្តក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។

ការបោះឆ្នោតនេះ ដែលគាំទ្រដោយសមាជិក ៦២រូប ក្នុងចំណោម ១២០រូបរបស់សភា Knesset បានបើកផ្លូវឱ្យមាន​ការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលា ដែលនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កំពុងស្វែងរកអាណត្តិ ១ទៀត ទោះបីជាប្រជាប្រិយភាពធ្លាក់ចុះក៏ដោយ។

រដ្ឋាភិបាលរបស់លោក បានជំរុញតាមរយៈសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានគោលបំណងពង្រឹងជំហររបស់ខ្លួន និងផ្គាប់ចិត្តសម្ព័ន្ធមិត្ត នៅក្នុងសហគមន៍ជ្រុលនិយមរបស់អ៊ីស្រាអែល។

សម្ព័ន្ធភាព​កំពុង​កាន់អំណាច បាន​អនុម័តសេចក្តីព្រាងច្បាប់ជាច្រើននៅក្នុងសម័យប្រជុំចុងក្រោយដែល​បន្លាយពេលយ៉ាងយូរ ក្នុង​នោះ​រួមទាំងច្បាប់ដកហូតអំណាចពីអគ្គរដ្ឋអាជ្ញា ការព្យួរការចាប់ខ្លួនអ្នកគេចវេះ​ពីកាតព្វកិច្ចយោធា និងការបន្តពង្រីកការត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។

ជាមួយនឹងសេចក្តីព្រាងច្បាប់ដែលបានអនុញ្ញាត​ឱ្យមាន​ការរំលាយសភាខ្លួន​ឯង​ ស្ថាប័នេះ​ក៏បានអនុម័តការបង្កើនមូលនិធិ សម្រាប់គណបក្សនយោបាយផងដែរ។ ទោះបីជាមានការបោះឆ្នោតរំលាយនេះ​ក៏ដោយ ក៏​ទីប្រឹក្សាផ្នែកច្បាប់របស់សភា Knesset គឺលោកស្រី Sagit Afik បាននិយាយថា អង្គសភាទាំងមូលនៅតែអាចបន្តដំណើរការបានប្រហែល ១០ថ្ងៃទៀត ដោយសារតែច្បាប់បញ្ជាក់ពីកាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវបានបញ្ជូនត្រឡប់ទៅឱ្យគណៈកម្មាធិការពិនិត្យឡើងវិញ បន្ទាប់ពីមានភាពជាប់គាំង​ នៅ​សភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        175
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        162
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm