កងទ័ពកូវ៉ែតជាច្រើននាក់ បានរងរបួស នៅព្រឹកថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បន្ទាប់ពីយានដ្រូនរបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានយោធា និងមូលដ្ឋានជាច្រើន នៅក្នុងប្រទេសនេះ។ នេះបើយោងតាមកងទ័ពកូវ៉ែត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឱ្យដឹងថា នាយអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ទោ Khaled Daraj Saad Al-Shuraian និងនាយរងអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ត្រីទ័ពអាកាស Sabah Jaber Al-Ahmad Al-Sabah បានអញ្ជើញទៅសួរសុខទុក្ខសមាជិកនៃកងកម្លាំងជើងគោកកូវ៉ែត ដែលបានរងរបួស។
ដោយមិនបានបង្ហាញពីចំនួនអ្នករងរបួស ឬបង្ហាញទីតាំងដែលត្រូវបានដាក់គោលដៅ កងទ័ពបានឱ្យដឹងទៀតថា ទាហានទាំងនោះបានរងរបួសនៅពេលដែលយានដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋាន និងជំរំយោធាកូវ៉ែតជាច្រើន។
ការប្រកាសនេះបានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នា ក្នុងតំបន់កាន់តែទូលំទូលាយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់បានឱ្យដឹងនៅថ្ងៃសុក្រណវថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅលើធនធានយោធាអាមេរិក នៅក្នុងប្រទេសកូវ៉ែត អូម៉ង់ ស៊ីរី ហ្ស៊កដានី បារ៉ែន និងកាតា ជាការវាយប្រហារសងសឹក។
កូវ៉ែត បានប្រាប់នៅមុននេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសនេះ៕

