ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១នាក់(PCR) ជាប្រភេទអូមីក្រុង និងជាករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ១២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៥៨នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.១៥៦នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។
