សហគមន៍ចូលរួមដាំស្មៅយក្សអាចរកចំណូលនិងជួយការពារបរិស្ថាន

2026/07/18 08:37:01 pm        113

ក្រសួងបរិស្ថានកំពុងរៀបចំដាំស្មៅយក្ស ដែលគេស្គាល់ផងដែរថា Giant King Grass ឬ Napier Grass នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅក្នុងពិធីផ្សព្វផ្សាយជំរុញភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថានបានសិក្សាទីតាំងរួចហើយ និងបានសម្រេចការរៀបចំដាំស្មៅយក្ស នៅពេលខាងមុខក្នុងឆ្នាំ២០២៦ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ឯកឧត្តម បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិ ឬសហគមន៍មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងការស្តារគម្របព្រៃឈើ។ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញសហគមន៍តំបន់ការពារធម្មជាតិជាច្រើន ឱ្យមានការអភិវឌ្ឍគោលដៅលម្ហែ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើតប្រាក់ចំណូលបន្ថែម។ លើសពីនេះ ការបង្កើតមុខរបរថ្មីៗ និងការគាំទ្រផ្នែកជីវភាព ជួយកាត់បន្ថយការពឹងផ្អែករបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន លើការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វខុសច្បាប់។ គម្រោងដាំស្មៅយក្សជាមួយសហគមន៍នៅពេលនេះ ឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ចូលរួម អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការការពារសម្បត្តិ បេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដូចជាព្រៃឈើ សត្វព្រៃ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនចំណូលជីវភាពរបស់សហគមន៍។ ការណ៍នេះជួយឱ្យប្រជាពលរដ្ឋ តាមសហគមន៍មានអុសប្រើប្រាស់ សម្រាប់ចម្អិនអាហារ ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ វាជួយបង្កើនគម្របបៃតងយ៉ាងរហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញ លើកឡើងថា វាបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

សូមបញ្ជាក់ថា ការដាំស្មៅយក្សមានសមត្ថភាពអនុវត្តនៃការប្រើប្រាស់ស្មៅសម្រាប់ផលិតធ្យូងជីវៈដែលកំពុងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដោយសារតែអត្ថប្រយោជន៍ និងការប្រើប្រាស់ជាច្រើនរបស់វា។

គឺជាដំណាំថាមពលដែលលូតលាស់លឿន អាចមានកម្ពស់លើសពី ៤ ម៉ែត្រ និងអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃ។ វាអាចដាំបាននៅតំបន់ត្រូពិច ដូចជានៅប្រទេសកម្ពុជា។ ទិន្នផលរបស់ Giant King Grass ក្នុងរដូវដាំដុះរយៈពេល ១២ ខែ (១ឆ្នាំ) អាចសម្រេចបានប្រហែល ៣៧៥–៤០០ តោនក្នុងមួយហិកតា ជាស្មៅស្រស់ ដែលមានសំណើមប្រហែល ៧០%។ ទិន្នផលជាម៉ាសស្ងួតអាចបានប្រហែល ១០០ តោនក្នុងមួយហិកតា។ ហើយចំណូលការដាំ ត្រូវបានសិក្សាឱ្យឃើញថា ក្នុង១ ហិចតា ក្នុង១ឆ្នាំអ្នកដាំស្មៅយក្ស អាចរកចំណូលបានប្រមាណ២០លានរៀល (5000 ដុល្លារ)។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm