មន្រ្តីធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បើកទ្វារទឹកនៅអាងទំនប់ទឹកតាម៉ុក ដើម្បី​បញ្ចៀស​ការ​ជនលិច

2022/05/04 07:27:50 pm        659

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ មន្រ្តីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ សម្រេចធ្វើការបើកទ្វារទឹកនៅចំណុច អាងស្តុបទឹកទំនប់ទឹកតាម៉ុក មួយកន្លែងដើម្បីបញ្ចៀសបញ្ហាជនលិចមកលើផ្នែកខាងក្រោម ខណៈអាងទំនប់ស្តុបទឹកបឹងតាម៉ុកនេះ មានភ្លៀងធ្លាក់ផ្នែកខាងលើច្រើន។

លោក ញឺន កួន ប្រធានមន្ទីធនធានទឹក នឹងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ខណៈអាកាសធាតុមានការប្រែប្រួលភ្លៀងធ្លាក់មិន​ទៀងទាត់​ពិសេសក្នុងភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ នៅផ្នែកខាងជួរភ្នំដងរ៉ែក មានបរិមាណទឹកភ្លៀងធ្លាក់មានច្រើន នៃផ្នែកខាងលើនោះ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យនៅគ្រប់តាមបណ្តាអាងស្តុបទឹកទាំងអស់ ដើម្បីពិនិត្យមើលចំពោះទ្វារទឹកកុំឲ្យមានការ​រអាក់រអួល​ខណៈដែលយើងចាំបាច់ត្រូវការប្រើប្រាស់​បើកទ្វារទឹក​ប្រសិន​បើចំនួន​បរិមាណទឹក​ មានការកើនឡើងខ្ពស់ ដោយសារតែភ្លៀងធ្លាក់នោះ។

លោក បានបន្តថា ក្នុងនោះបន្ទាប់ពីធ្វើការត្រួតពិនិត្យនៅតាមបណ្តាអាងស្តុបទឹកទាំង​អស់រួចមក យើងសម្រេចបើកទ្វារទឹកអាងស្តុបទឹកទំនប់ទឹកតាម៉ុកមួយកន្លែង ដើម្បី​បញ្ចៀស​បញ្ហា​ជនលិចមក​លើ​ផ្នែកខាងក្រោម ដោយសារតែទីតាំងអាង​ទំនប់ស្តុបទឹកបឹងតាម៉ុកនេះ​កន្លងមក​នៅពេលមានភ្លៀងធ្លាក់ផ្នែកខាងលើច្រើនម្តងៗ វាអាចបង្ករឲ្យមានប្រភព​បរិមាណ​ទឹកច្រើន​លើផ្នែក​ខាង​លើផ្ទៃបឹង​ដែលជាបញ្ហាបង្ករ​ឲ្យមានការជនលិចដល់​ផ្ទះ​សម្បែង​ផល​ដំណាំ​កសិកម្មនានា​របស់​ប្រជាពលរដ្ឋ។

លោក បញ្ជាក់ថា ក្នុងនោះដែរ​ក្រុមការងារបានត្រៀម​លក្ខណៈសំភារៈ​នឹងគ្រឿង​ចក្រ​ទុករួច​ជាស្រេច​ដើម្បីជួយសង្រ្គោះដល់បញ្ហានេះប្រសិនបើមានការជនលិចកើតឡើង​ដោយ​ប្រការណា​មួយ​នៅ​តាមមូលដ្ឋាននានានោះ៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        160
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm