កម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

2026/07/18 09:07:26 pm        130

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់ងារ SDC អង្គការ GIZ និងដៃគូទាំងអស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ស្វ៊ីសជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្ត ហើយជំនាញបច្ចេកទេស និងការប្តេជ្ញាចិត្តរបស់ស្វ៊ីសបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារដែលកំពុងវិវត្ត។

ឯកឧត្ដមបានសរសើរចំពោះជោគជ័យនៃគម្រោង ASTI ដំណាក់កាលទី១ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែទម្រង់ប្រព័ន្ធ TVET នៅកម្ពុជា តាមរយៈការរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីការសិក្សាផ្អែកលើការងារ ការរៀបចំកញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តង់ដា ការពង្រឹងការបណ្តុះបណ្តាល និងការវាយតម្លៃផ្អែកលើសមត្ថភាព ព្រមទាំង ការកសាងភាពជាដៃគូដ៏រឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងគ្រឹះស្ថាន TVET។ ជាលទ្ធផល សិក្ខាកាមចំនួន ៤២៧នាក់បានបញ្ចប់កម្មវិធី ការសិក្សាផ្អែកលើការងារ (WBL) ហើយពួកគាត់ទទួលបានការងារធ្វើ ១០០% ក្រោយបញ្ចប់ការសិក្សា ដែលក្នុងនោះ៨០% ជាស្ត្រី ដែលបង្ហាញពីការអភិវឌ្ឍជំនាញប្រកបដោយបរិយាបន្ន និងសមធម៌។ សមិទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា WBL នៅតែជាយុទ្ធសាស្ត្រអាទិភាព ដើម្បីជួយពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ព្រមទាំងបង្កើនលទ្ធភាពការងាររបស់យុវជន និងផលិតភាពសហគ្រាស។

ឯកឧត្តម ហេង សួរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយក្រសួងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារ។ ក្រសួងបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តការដាក់បញ្ចូល WBL ជាផ្នែកសំខាន់នៃប្រព័ន្ធ TVET ជាតិ ពង្រីកភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍជំនាញ និងពង្រឹងស្តង់ដាសមត្ថភាព កម្មវិធីសិក្សា និងការធានាគុណភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្ត MoU ក្នុងការអនុវត្តគម្រោង ASTI ផងដែរ។

ដើម្បីធានាចីរភាពរយៈពេលវែងនៃគម្រោង ក្រសួងគាំទ្រការបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ WBL ពង្រឹងកិច្ចសហការជាមួយមូលនិធិអភិវឌ្ឍជំនាញ និងស្វែងរកយន្តការរួមហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាល សហគ្រាស និងដៃគូអភិវឌ្ឍន៍ជាដើម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសទាំងពីរបញ្ចប់កិច្ចពិភាក្សាឱ្យបានទាន់ពេលវេលា ដើម្បីធានាការផ្លាស់ប្តូរពីដំណាក់កាលទី១ ទៅដំណាក់កាលទី ២ដោយរលូន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គម្រោងដំណាក់ទី ២នឹងទទួលបានជោគជ័យដូចដំណាក់កាលទី ១ផងដែរ ដើម្បីធានាថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ដល់យុវជន កម្មករនិយោជិត និងសហគ្រាសក្នុងការបង្កើនផលិតភាពបន្ថែមទៀត។

ជាការឆ្លើយតបលោក គ្រីស្ទាន ឌីស្លឺ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក៏ដូចជាបានបង្ហាញការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងក្នុងការបន្ត MoU។ លោកបានលើកឡើងថា លទ្ធផលដំណាក់កាលទី ១ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សិក្ខាកាមចំនួន ៤២៧ នាក់ បានបញ្ចប់ការបណ្តុះបណ្តាលនៅកន្លែងការងារ និងទទួលបានវិញ្ញាបនបត្រ ដែលជាមូលដ្ឋានដ៏សំខាន់ និងជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ការពង្រីកគម្រោងបន្តទៀត។ សម្រាប់ដំណាក់កាលបន្ទាប់ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ជាពិសេសការស្វែងរកយន្តការហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ការបណ្តុះបណ្តាលក្រៅកន្លែងការងារ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារទាំងអស់ដែលបានគាំទ្រ និងសហការយ៉ាងល្អនាពេលកន្លងមក ហើយលោកពិតជារីករាយដែលបានឃើញលទ្ធផល និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm