ការវាយប្រហាររបស់រុស្ស៊ី និងអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ នៅព្រំដែននៃប្រទេសទាំងពីរកាលពីថ្ងៃសុក្រ។ នេះបើយោងតាមមន្ត្រីមូលដ្ឋាននៅក្នុងទឹកដីរៀងៗខ្លួន។
រយៈពេលជាង ៤ឆ្នាំ បន្ទាប់ពីការឈ្លានពានពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ការវាយប្រហារពីភាគីទាំងពីរ បានកើនឡើង ប៉ុន្មានខែមកនេះ ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើងៗ។
អភិបាលរងក្រុងលោក Oleksandr Filatov បាននិយាយថា នៅអ៊ុយក្រែន មនុស្សពីរនាក់បានស្លាប់ និង ៨ នាក់ រងរបួស នៅពេលដែលមីស៊ីលមួយគ្រាប់ បានវាយប្រហារចំអគារលំនៅឋានមួយ នៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa។
សេវាសង្គ្រោះបន្ទាន់បាននិយាយថា៖«ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានស្ត្រីម្នាក់ដែលកំពុងដើរក្នុងសួនឧទ្យានជាមួយកុមារនៅពេលមានការវាយប្រហារនោះ។ កុមារទាំងនោះ បានរស់រានមានជីវិត ហើយកំពុងទទួលបានជំនួយចាំបាច់»៕