រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johannes Wadephul បានស្នើឲ្យដាក់ពង្រាយកម្លាំងសហភាពអឺរ៉ុបនៅប្រទេសលីបង់ ដើម្បីជំនួសបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលអាណត្តិរបស់ខ្លួនជិតផុតកំណត់ ដើម្បីទប់ស្កាត់ស្ថានភាពអសន្តិសុខដែលអាចកើតឡើង។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយសារព័ត៌មាន RedaktionsNetzwerk Deutschland លោកបាននិយាយថា៖ «យើងនៅក្នុងសហភាពអឺរ៉ុប (EU) គួរតែពិចារណាថា តើយើងអាចធានាបានដែរឬទេថា នឹងមិនមានស្ថានភាពអសន្តិសុខ ដោយស្ថិតក្រោមអាណត្តិរបស់អឺរ៉ុប បន្ទាប់ពីបេសកកម្មរបស់ UNIFILបញ្ចប់»។
លោក Wadephul បានលើកឡើងថា ប្រទេសលីបង់ដែលមានរដ្ឋាភិបាលស្ថិរភាព គឺ«ការវិវត្តដ៏ជោគជ័យបំផុតនៅក្នុងតំបន់ នៅពេលនេះ»។
រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បាននិយាយថា កងកម្លាំងដែលស្ថិតក្រោមអាណត្តិរបស់សហភាពអឺរ៉ុប (EU) អាចបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឲ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញ ដោយមិនឲ្យក្រុមហេសបូឡាវិល ត្រឡប់មកវិញ»៕