កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC ដែលជាអង្គភាពសម្រាំងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់) បាននិយាយថា ខ្លួនបានស្ទាក់ចាប់នាវាចំនួន ៤គ្រឿង ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ ដោយគ្មានការអនុញ្ញាតឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។
IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Farsថា៖«ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ នាវាចំនួន ៤គ្រឿង ដែលគាំទ្រដោយយោធាអាមេរិកបានព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ក្នុងអំឡុងពេលប្រតិបត្តិការដែលវាយប្រហារដោយមីស៊ីល និងយានដ្រូន នាវាទាំង ៤គ្រឿង ត្រូវបានបញ្ឈប់»។
នាពេលមុននេះ IRGC បានបញ្ជាក់ថា នាវាដឹកប្រេងពីរគ្រឿង បានព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស តាមបណ្តោយផ្លូវដែលមានមីន ដោយបានបណ្តាលឲ្យពួកគេបុកមីនផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ៕