អង្គភាពការពារដែនអាកាសហ្ស៊កដានីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់។ នេះបើយោងតាមកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Petra ថា៖«ប្រព័ន្ធការពារដែនអាកាសហ្ស៊កដានី បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលចំនួន ១០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់»។
យោងតាមយោធា ការស្ទាក់ចាប់មិនបានបង្កឲ្យមានអ្នកស្លាប់ និងរបួស ឬខូចខាតសម្ភារៈនោះទេ។ អ្នកឯកទេសកំពុងធ្វើការនៅកន្លែងដែលកម្ទេចកម្ទីមីស៊ីល បានធ្លាក់៕