ការិយាល័យរបស់លោក បាននិយាយថា ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃសៅរ៍នេះ បានចាកចេញពីទីក្រុងបេរូត ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីការចរចារវាងលីបង់ និងអ៊ីស្រាអែល បានបញ្ចប់ នៅក្នុងប្រទេសអ៊ីតាលី។
ការិយាល័យនេះបានបញ្ជាក់ថា លោក Aoun នឹងធ្វើការពិភាក្សាជាមួយមន្ត្រីអាមេរិកជាច្រើនរូបស្តីពីស្ថានភាពនៅក្នុងប្រទេសលីបង់ និងវិធីដើម្បីពង្រឹងបទឈប់បាញ់» ជាពិសេសនៅភាគខាងត្បូងនៃប្រទេសលីបង់ ក៏ដូចជាអំពីការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់លីបង់ដែលខ្លួនកាន់កាប់»៕