សម្ដេចតេជោ ស្នើបណ្ឌិតអ្នកវិភាគគួរជៀសវាងវិភាគលើបញ្ហាយោធា សន្ដិសុខជាតិ ចេញទៅក្រៅ

2026/07/19 10:39:57 am        171

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានស្នើទៅអ្នកវិភាគទាំងឡាយគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញទៅក្រៅ ខណៈរឿងទាំងនេះគឺជាការសម្ងាត់របស់ជាតិ។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចភ្ជាប់ជាមួយវីដេអូមួយ ជារូបភាពវីដេអូនេះចេញពី AI ដែលលោក ប៉ែន ប៊ុនរត្ឋ័ ផ្ញើមកសម្ដេច តែសម្ដេចយល់ថា មានប្រយោជន៍ក្នុងពេលដែលបណ្ឌិតមួយចំនួនតូចកំពុងពុលទឹកមាត់លើការវិភាគ។

សម្ដេចតេជោថ្លែងថា ប៉ុន្មានឆ្នាំមុនសម្បូរគ្រូជោគជ័យក្រោយមកសម្បូរព្រហ្ម ឥសី គ្រូបារមី គ្រូទាយ។ល។ ពេលនេះប្រទេសយើងចាប់ផ្តើមសម្បូរអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿងរហូតដល់វិភាគមិនស្របជាមួយគ្នាទៀតផង។

សម្ដេចតេជោសង្គត់ធ្ងន់ថា ការមិនស្របគ្នាវាជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្ស និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ អ្វីដែលសម្ដេចបានរំលឹកសូមកុំទុកឲ្យការខុសគ្នានូវមតិនេះបំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិ និងប្រជាជន។

សម្ដេចតេជោបញ្ជាក់ថា ការខុសគ្នាជាមួយពួកប្រឆាំងទោះប្រើពេលរាប់សិបរហូតរាប់រយឆ្នាំទៀតក៏គ្មានឥទ្ធិពលលើការងារនោះទេ។

សម្ដេចតេជោបានបញ្ជាក់ថា បញ្ញាវ័ន្តក្នុងស្ថាប័នជាតិកន្លងមក និងពេលនេះពួកគាត់មួយចំនួនមិនសូវបញ្ចេញយោបល់ជាពាក្យសំដីទេតែបញ្ចេញសកម្មភាពបម្រើប្រជាជនជាក់ស្តែងតែម្តងដែលសម្ដេចក៏ធ្លាប់និយាយថា «ទោះមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរ»។

សម្ដេចតេជោថ្លែងបញ្ជាក់ថា៖«អ្វីដែលសម្ដេចគួរសុំបណ្តាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅព្រោះជារឿងសម្ងាត់របស់ជាតិ។ ប្រសិនមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលយើងចង់ជួយ»៕

អត្ថបទដែលទាក់ទង

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី
2026/07/19 05:12:19 pm        1
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ស្រុកស្ទឹងត្រង់
2026/07/19 04:26:45 pm        1
មន្ត្រីជំនាញបង្ហាញអំពីសកម្មភាពករណីជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម
2026/07/19 03:09:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី

2026/07/19 05:12:19 pm
​ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ស្រុកស្ទឹងត្រង់
2026/07/19 04:26:45 pm
​អភិបាលក្រុង New York៖ មេដឹកនាំអ៊ីស្រាអែល លោក Netanyahu អាចត្រូវចាប់ខ្លួនអំឡុងទស្សនកិច្ចនៅអាមេរិក
2026/07/19 03:21:14 pm
​រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី
2026/07/19 03:19:10 pm
​លកកម្តៅនិងគ្រោះរាំងស្ងួត បណ្តាលឲ្យស្រកទឹកទន្លេនៅប្រទេសហូឡង់
2026/07/19 03:18:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/18 09:03:04 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am