ការិយាល័យអាកាសធាតុជាតិបាននិយាយថា ប្រទេសអេស្ប៉ាញនឹងចូលទៅក្នុងរលកកម្ដៅលើកទីបីនៃរដូវក្តៅនៅថ្ងៃអង្គារ ២១ កក្កដា ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងកើនឡើងលើសពី ៤០ អង្សាសេ នៅទូទាំងតំបន់ធំៗនៃប្រទេសនេះ។

ទីភ្នាក់ងារអាកាសធាតុជាតិ AEMET បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកកម្ដៅនឹងត្រូវបានជំរុញដោយតំបន់សម្ពាធខ្ពស់ជាប់លាប់ ដែលនឹងបង្ខាំងខ្យល់ក្តៅ និងស្ងួតពីអាហ្វ្រិកខាងជើងលើប្រទេសអេស្ប៉ាញរយៈពេលជាច្រើនថ្ងៃ ដែលជំរុញឱ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
កម្ដៅត្រូវគេរំពឹងថានឹងកាន់តែខ្លាំងឡើងរហូតដល់ថ្ងៃព្រហស្បតិ៍ ដែលក្រុមអ្នកព្យាករណ៍និយាយថាទំនងជាកម្រិតក្ដៅបំផុតនៃព្រឹត្តិការណ៍នេះ ដោយតំបន់ដាច់ស្រយាលមួយចំនួនអាចលើសពី ៤៥អង្សាសេ។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា កម្រិតគ្រោះថ្នាក់នឹងមានខ្ពស់ក្នុងអំឡុងម៉ោងពេលថ្ងៃ ជាពិសេសសម្រាប់សកម្មភាពខាងក្រៅ និងមនុស្សដែលងាយរងគ្រោះ។
ប្រទេសអេស្ប៉ាញបានស៊ូទ្រាំនឹងរលកកម្ដៅពីរផ្សេងទៀតនៅរដូវក្តៅនេះរួចហើយ មួយកាលពីចុងខែមិថុនា ដែលបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុប និងមួយទៀតនៅដើមខែកក្កដា ដែលស្ថាប័នមួយបាននិយាយថា រលកកម្ដៅទូទាំងអ្វីបអឺរ៉ុបបានឆក់យកជីវិតមនុស្សជាង១០.០០០នាក់ ៕

