ស.ស.យ.ក បន្តចុះអប់រំសិស្សតាមសាលាដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី ឱវាទព្រះពុទ្ធសាសនា

2026/07/19 06:34:13 pm        142

ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តចុះទៅតាមសាលារៀន ទាំងសាកលវិទ្យាល័យ ក៏ដូចជាវិទ្យាល័យ ដើម្បីផ្ដល់ជាការអប់រំដល់សិស្សនិស្សិត ឱ្យទៅជាពលរដ្ឋល្អ ពលរដ្ឋជាធនធានមានចំណេះដឹង ដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី ឱវាទព្រះពុទ្ធសាសនា។

ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ បានបន្តចុះទៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីជួបជាមួយសិស្ស។ ជួបនេះ គឺដើម្បី ផ្ដល់ជាការអប់រំដល់សិស្សដោយផ្សារភ្ជាប់ជាមួយទ្រឹស្ដី និងឱវាទព្រះពុទ្ធសាសនា ទៅនឹងការរស់នៅប្រចាំថ្ងៃ រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរស់នៅជាពលរដ្ឋល្អ ពលរដ្ឋមានចំណេះដឹង ជាធនធានសម្រាប់សង្គមជាតិ។

ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋាន ជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា នេះជាកម្មវិធីដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយដល់សិស្សនិស្សិតឱ្យបានយល់ដឹងបន្ថែមពីវិធីសាស្ត្រក្នុងការ បំប្លែងទ្រឹះស្ដីក្នុងព្រះពុទ្ធសាសនា សម្រាប់ជាយាន្ត និងឱកាសក្នុងការកសាងដំណើរជីវិតប្រកបដោយនវានុវត្តន៍ វឌ្ឍនភាព និងគុណភាពស្របតាមដំណើររីកចំរើននៃសង្គមនិងបច្ចេកវិទ្យា។

ឯកឧត្តមលើកឡើងដែរថា ការរួមគ្នាបង្កើតឱ្យមានកម្មវិធីនេះឡើង ជាការបង្ហាញឱ្យឃើញពីការទទួលខុសត្រូវ ក្នុងនាមជាម្ចាស់នៃប្រទេស និងធានាដល់ការចូលរួមកសាងធនធានមនុស្ស លើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គមតាមរយៈការផ្ដល់ចំណេះដឹងដល់យុវជន ផ្នែកផ្លូវចិត្ត និងស្មារតី ដោយយកខ្លឹមសាររបស់ព្រះពុទ្ធធ្វើជាយន្តការ បន្ថែមពីលើការសិក្សារៀនសូត្រ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបផងដែរ ឯកឧត្តមមើលឃើញពីការរស់នៅចុះសម្រុងគ្នា រវាងមនុស្សដែលមានជំនឿសាសនាផ្សេងគ្នាក៏ដោយ។ ពិសេសការជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានបញ្ហា ដោយបានបង្ហាញច្បាស់ក្នុងឆ្នាំ ២០២៥កន្លងទៅ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានសាមគ្គីភាពគ្នាយ៉ាងរឹងមាំ ជួយគាំទ្រដល់ជួរមុខ ដោយមិនប្រកាន់ថាមានជំនឿសាសនាណាមួយនោះទេ។ ឯកឧត្តម បញ្ជាក់ថា នេះជាតម្លៃស្នូលនៃប្រជាពលរដ្ឋខ្មែរ។

ក្នុងពិធីដដែលនេះដែរ ក៏មានការធ្វើបទអន្ដរាគមន៍ចំនួន ៣ ដោយបទអន្តរាគមន៍ទី ១ ធ្វើឡើងក្រោម ប្រធានបទ ស្ដីពី "គុណតម្លៃព្រះត្រៃបិដក នៅក្នុងសង្គមខ្មែរ"  និងបទអន្តរាគមន៍ទី​២ ធ្វើឡើងក្រោមប្រធានបទ "ការអភិវឌ្ឍមូលធនមនុស្ស ដើម្បីក្លាយជាពលរដ្ឋសាកលតាមសាសនមាគ៌ា" និងបទអន្តរាគមន៍ទី ៣ធ្វើឡើងក្រោមប្រធានបទ" ការលើកកម្ពស់សុខភាពផ្លូវចិត្តតាមពុទ្ធមាគ៌ា"។អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm