ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ

2026/07/19 07:29:09 pm        204

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្ទោង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារ និងសង្គម។

ឯកឧត្តមបន្តថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន។ ជាមួយគ្នានេះត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ (Fake News) បងប្អូនប្រជាពលរដ្ឋត្រូវចេះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ពីប្រភពផ្លូវការ ឬស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែក (Share) បន្តដើម្បីការពារកុំឱ្យមានការយល់ច្រឡំ និងការបង្កភាពវឹកវរក្នុងសហគមន៍។

លើសពីនេះ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យបានរឹងមាំ ឯកឧត្តម ថោ ជេដ្ឋា បានដាស់តឿនឱ្យប្រជាពលរដ្ឋមានការគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុគ្រួសារឱ្យបានល្អប្រសើរ បងប្អូនត្រូវចេះសន្សំសំចៃ និងធ្វើការចំណាយទៅលើតែអ្វីដែលជាតម្រូវការចាំបាច់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ ចៀសវាងការចំណាយខ្ជះខ្ជាយលើសម្ភារនិយម ឬការបង្កើតបំណុលដែលមិនចាំបាច់ ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសារថែមទៀត។

ជាចុងក្រោយ ឯកឧត្តមបានរំលឹកថា រាល់ការអភិវឌ្ឍ និងការរស់នៅដោយមានភាពសុខដុមរមនា និងវិបុលភាពទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិមាន «សុខសន្តិភាព» ពេញលេញ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកសាងអំពើល្អក្នុងមូលដ្ឋាន ស្រឡាញ់ និងការពារសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm