សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ផ្ទះថ្មី ៣៥ខ្នងដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ

2026/07/19 08:32:08 pm        175

កំពង់ធំ៖ នៅថ្ងៃទី១ ៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម អនុ ប្រធាន និង ជា អគ្គលេខាធិការ សមាគម អតីត យុទ្ធ ជន និងនិវត្តជន កម្ពុជា ជូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ ដែលគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ ឬរស់នៅលើដីសាធារណៈ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ធ្វើរបាយការណ៍ស្វាគមន៍ ស្ដីអំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងអតីតយុទ្ធជននៅទូទាំងខេត្ត ដែល ដែលមានចំនួន ៦,៧៤១នាក់ និងការរៀបចំដីសម្បទានសង្គមកិច្ច ព្រម ទាំង ការសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ ដែល ជាអំណោយ ដី ថ្លៃ ថ្លា របស់ សម្ដេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន និង សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត បានចំនួន ៥៤៧ខ្នងផ្ទះ រួចមកហើយ ជូន ដល់ អតីត យុទ្ធ ជន ដែល មាន ជីវភាព លំបាក ខ្វះខាត នៅ ក្នុង ខេត្ត កំពង់ ធំ ក្នុងនោះបានសាងសង់នៅតាមមូលដ្ឋាននានាទូទាំងខេត្តបានចំនួន ៣០៦ខ្នងផ្ទះ និងសាងសង់នៅលើដីសម្បទានសង្គមកិច្ច លើកទី១ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២១ ចំនួន ១៤១ខ្នងផ្ទះ ដោយ បាន ផ្ដល់ជូនដីសម្បទាន សង្គម កិច្ច ក្នុង មួយ គ្រួសារ ចំនួន មួយ ហិកតា កន្លះ ។ លើកទី២ ធ្វើការចាប់ឆ្នោតនៅឆ្នាំ២០២៤ ចំនួន ៦៥ខ្នងផ្ទះ ដោយបានផ្ដល់ដីសម្ប ទាន សង្គម កិច្ច ជូន ក្នុង មួយ គ្រួសារ ចំនួន មួយ ហិកតា និងលើកទី៣ ចំនួន ៣៥ខ្នងផ្ទះ ដោយ បាន ផ្ដល់ជូនដីលំនៅ ឋាន ក្នុង មួយ មួយ គ្រួសារ ចំនួន ១២៥០ ម៉ែត្រ ការ៉េ និងបានស្នើសុំឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ មេត្តាជួយដោះស្រាយដីសម្រាប់ដាំដំណាំកសិកម្មជូនដល់បងប្អូនចំនួន ៣៥គ្រួសារ ដោយ ក្នុង មួយ គ្រួសារ ចំនួនមួយ ហិកតា បន្ថែម ទៀត ជូន បងប្អូន អតីត យុទ្ធ ជន ដែលបាន អញ្ជើញ មកចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ។

ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលបាន លះបង់ សាច់ ស្រស់ ឈាម ស្រស់ ដេីម្បី បុព្វហេតុ សន្តិភាព និង ចំពោះ ជាតិ មាតុភូមិ ។

ឯកឧត្តម ផ្ដាំផ្ញើដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមខិតខំថែរក្សាសុខភាពឱ្យបានល្អ ក្នុង ការមករស់នៅក្នុង មណ្ឌល អភិវឌ្ឍន៍ អតីត យុទ្ធ ជន មរតក តេជោ ធិបតីថ្លុកព្រីង នៅ ពេល នេះ ។ ជាមួយ នេះ ដែរ ត្រូវខិតខំដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm