ពលរដ្ឋរស់នៅក្នុងខេត្តកោះកុង សម្រុកទៅចាក់វ៉ាក់សាំងកូវីដ ខណៈគ្រូពេទ្យយកវ៉ាក់សាំងនៅដល់មូលដ្ឋាន

2022/05/04 08:43:25 pm        629

កោះកុង៖ ពលរដ្ឋរស់នៅតាមតំបន់កោះមួយចំនួន ក្នុងខេត្តកោះកុង នៅថ្ងៃទី៤ ខែឧសភានេះ សម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ខណៈគ្រូពេទ្យយកវ៉ាក់សាំងចាក់ដល់មូលដ្ឋាន។

ជាថ្មីម្តងទៀតលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ខែឧសភានេះ បន្តដឹកនាំក្រុមការងារមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ​ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលារៀន មន្ទីរពេទ្យ និងទីប្រជុំជនផ្សេងៗមួយចំនួនទៀត។

ក្រៅពីនេះ លោកជំទាវទាំងពីរ និងក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋពីដំណើរ​ការ​ចាក់វ៉ាក់សាំង នៅភូមិកោះស្រឡៅ ស្រុកកោះកុង ខេត្តកោះកុង។

នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រោមកាណែនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ការយកវ៉ាក់សាំងទៅចាក់នៅទីប្រជុំជន សាលារៀន និងរោងចក្រសហគ្រាសជាដើមនោះ ​បានជំរុញកំណើនអត្រាអ្នកចាក់វ៉ាក់សាំងកូដវីដ ដូសជំរុញ ​ឲ្យកាន់តែកើនឡើងខ្ពស់បន្ថែមទៀត ​ដើម្បីបង្កើនភាពសាំងក្នុងសហគមកាន់តែច្រើន​ថែមទៀត។

ក្រៅពីនេះ លោកជំទាវ​ បានជំរុញដល់ពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ ជា​ពិសេសដូសជំរុញ ​សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅភូមិកោះស្រឡៅ ស្រុកកោះកុង ខេត្តកោះកុង ​បានឱ្យដឹងដែរថា បន្ទាប់​ពីគ្រូពេទ្យយកវ៉ាក់សាំងកូវីដ ​មកដល់មូលដ្ឋានភូមិ បង្ករលក្ខណៈងាយស្រួលច្រើន ជា​ពិសេសចំណេញពេលវេលាធ្វើដំណើរមកទីប្រជុំជន។ក្រៅពីនេះ ពួកគាត់អគុណ​ដល់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋពល។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ ចាត់ទុក​ជា​យុទ្ធសាស្រ្ត​ចម្បងមួយ​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ខណៈបច្ចុប្បន្នប្រទេស​កម្ពុជា​បើក​ដំណើរសេដ្ឋកិច្ចធម្មតា ​ជាមួយវត្តមានជំងឺកូវីដ។

បច្ចុប្បន្នប្រទេសកម្ពុជាទទួលបានវ៉ាក់សាំង​កូវីដជាង ៥០លានដូស រាប់​បញ្ចូល​ទាំង​ការបញ្ជាទិញ​ពី​ប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ឡើងទៅ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm