លោក Trump គំរាមដំឡើងពន្ធថ្មីលើកាណាដា ជុំវិញភ្លើងឆេះព្រៃដែលបញ្ជូនខ្យល់កខ្វក់ចូលទីក្រុងនានារបស់អាមេរិក

2026/07/19 09:08:11 pm        38

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធថ្មីលើប្រទេសកាណាដា បន្ទាប់ពីភ្លើងឆេះព្រៃរាប់រយកន្លែងបានធ្វើឱ្យភាគខាងជើងសហរដ្ឋអាមេរិកភាគច្រើនគ្របដណ្តប់ដោយផ្សែង ក្នុងពេលអាមេរិក ត្រៀមសម្រាប់ការប្រកួតបាល់ទាត់ World Cup វគ្គផ្ដាច់ព្រ័ត្រ។

ការគំរាមនេះកើតឡើងបន្ទាប់ពីការត្អូញត្អែររបស់សមាជិកសភាសហរដ្ឋអាមេរិកលើភ្លើងឆេះព្រៃ និងនាយករដ្ឋមន្ត្រីប្រចាំខេត្ត Ontario លោក Doug Ford ដែលស្នើសុំឱ្យសហរដ្ឋអាមេរិកបញ្ជូនការគាំទ្រដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ជាជាងការត្អូញត្អែរ។

លោក Trump និយាយថា អាមេរិក កំពុងត្រូវបានឈ្លានពានដោយខ្យល់កខ្វក់ បំពុល និងមិនល្អចំពោះសុខភាព ដោយគំរាមដាក់ពន្ធថ្មីលើ "ការធ្វេសប្រហែសដោយចេតនា" របស់ប្រទេសកាណាដា។

យោងតាមប្រព័ន្ធព័ត៌មានអគ្គិភ័យព្រៃឈើកាណាដា គិតត្រឹមថ្ងៃសៅរ៍ មានភ្លើងឆេះព្រៃប្រហែល ៩៥៥ កន្លែងកំពុងឆេះយ៉ាងសកម្មនៅក្នុងប្រទេសកាណាដា ដែលភាគច្រើនកំពុងឆេះរាលដាលហួសពីការគ្រប់គ្រង។

ភ្លើងឆេះព្រៃជាង ១៩០ កន្លែងកំពុងឆាបឆេះនៅខេត្ត Ontario ដែលខ្លះទៀតមិនអាចគ្រប់គ្រងបាន។

លោក Trump បាននិយាយក្នុងសាររបស់លោកលើបណ្ដាញសង្គមTruth Social ថា លោកនឹងទូរស័ព្ទទៅនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដើម្បីទាមទារការពន្យល់អំពីការធ្វេសប្រហែសដោយចេតនារបស់ប្រទេសលោក ដោយចោទប្រកាន់ប្រទេសនេះថាមិនបានថែរក្សាព្រៃឈើ និងគុម្ពោតឈើ របស់ពួកគេឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm