លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកអំពីប្រភេទបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម។
ការលើកឡើងនេះ ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធីវេទិកា ជជែកពិភាក្សា ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់ វាមិនមែនជារូបភាពចាស់ទេ វាជារូបភាពដដែលៗទេក៏ប៉ុន្តែនៅតែមានជនរងគ្រោះជាច្រើនចាញ់បោកក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាមអ្នកប្រើប្រាស់ ហើយរូបភាពទាំងនេះជារូបភាពចាស់នោះទេ។ ប៉ុន្តែវានៅកើតមានបានន័យថា អ្នកប្រើប្រាស់គណនី អត់បានកំណត់ឲ្យមានសុវត្ថិភាព អត់បានចាក់សោតេឡេក្រាមពីរតង់ ឬធ្វើឲ្យប្រព័ន្ធគណនីតេឡេក្រាមមានសុវត្ថិភាព
ផ្តល់ឱកាសឲ្យជនខិលខូចលួចចូលគ្រប់គ្រងប្រើប្រាស់ជាមួយម្ចាស់ដែលប្រើប្រាស់។ ហើយធ្វើការទំនាក់ទំនងទៅអ្នកដែលស្គាល់គ្នាបោកបញ្ជោតទម្លាក់ QR Code ដើម្បីឲ្យធ្វើការទូទាត់ប្រាក់ ក្រោមរូបភាពផ្សេងៗ ដែលគាត់ធ្លាប់មានទំនាក់ទំនង។ ហេតុនេះសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន និងដាក់ប្រព័ន្ធសុវត្ថិភាពចំពោះគណនីតេឡេក្រាមរបស់ខ្លួនដែលការដាក់ប្រព័ន្ធឲ្យមានសុវត្ថិភាព គឺ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយទូលំទូលាយរួចហើយនៅពេលកន្លងមក។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវដល់ប្រពលប្រុងប្រយ័ត្នល្បិចកលរបស់ជនឆបោកដែលលួចទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូន ដែលមានភ្ជាប់មេរោគ Malware។
គន្លឹះការពារដោយខ្លួនអ្នកផ្ទាល់៖
កុំចុចចូលឯកសារ (File) ដែលមានពាក្យ៖.exe .bat .vbs .ps1 .sh .msi .scr
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា កុំចុចចូលតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់ពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងចុចចូល ឬទាញយកឯកសារណាមួយ។
ចូលបើកការផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor) រាល់គណនីរបស់អ្នក។
ធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទដៃរបស់អ្នកជាប្រចាំ៕ អត្ថបទ : វង្ស សុភាព



