ផ្ទះបណ្តែតទឹកនៅប្រទេសហូឡង់ ទើរលើបាតទន្លេរីងទឹកលឿនជាងសព្វមួយដងក្នុងរដូវក្តៅនេះ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ។ រូបភាពវីដេអូឃ្លីបឃើញថានាវាផ្អៀង និងជាប់ទើរលើទឹកស្រកដោយអន្លើរក្នុងបឹងMeertje ជាប់នឹងដៃទន្ល Waal ។

លោក Attis van der Horstគឺជាអ្នកស្រុកមួយរូបរស់នៅលើផ្ទះបណ្តែតទឹកនិយាយថា រដូវទឹកស្រកបានមកដល់លឿនជាងសព្វមួយដង ក្នុងឆ្នាំនេះ ។ លោកបន្តថា ពួកយើងមើលឃើញទឹកស្រកបែបនេះជារៀងរាល់ឆ្នាំប៉ុន្តែរដូវទឹកស្រកឆ្នាំនេះ ហាក់បីដូចជាមកដល់ឆាប់រហ័សខ្លាំងពេកហើយ ។

រដ្ឋាភិបាលហូឡង់បានប្រកាសពីកង្វះខាតទឹកប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍ ។ កម្រិតទឹកទន្លេ បានស្រកខ្លាំងនៅប្រទេសហូឡង់ដែលពុំឃើញមានភ្លៀងធ្លាក់នោះទេក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។ កង្វះខាតទឹកនេះដែរ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប៉ុណ្ណោះទេប៉ុន្តែនាវាប្រឈមនឹងការមិនធ្វើនាវាចរណ៍ផងដែរ ។
យោងតាមការអះអាងរបស់អ្នកតាមដានបរិយាកាសរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា សីតុណ្ហភាពនៅហូឡង់ មាន ៤,៥អង្សាសេ ពីលើកម្រិតធម្មតា សម្រាប់ពេលលនេះ ក្នុងឆ្នាំនេះ៕